គណៈរដ្ឋមន្រ្តីលោកIshiba Shigeruនាយមរដ្ឋមន្រ្តីជប៉ុនបានលាលែងពីមុខតំណែង ទាំងអស់

ចែករំលែក៖

អន្តរជាតិ ៖ នាព្រឹកថ្ងៃទី១១ ខែវិច្ឆកា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ថ្ងៃទី១១ខែវិច្ឆិកាឆ្នាំ២០២៤តាមម៉ោងក្នុងតំបន់ រដ្ឋាភិបាលជប៉ុនបានបើកធ្វើកិច្ចប្រជុំគណៈរដ្ឋមន្រ្តី បន្ទាប់មក គណៈរដ្ឋមន្រ្តីលោកIshiba Shigeruបានលាលែងពីមុខតំណែងទាំងអស់។

គេហទំព័រ «CCFR China state-controlled media » សូមបញ្ជាក់ថា កាលពីថ្ងៃទី១ខែតុលាកន្លងទៅ លោកIshiba Shigeruត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីជប៉ុនអាណត្តិទី១០២។បន្ទាប់ពីកាន់មុខតំណែងជានាយករដ្ឋមន្ត្រីរយៈពេល៨ថ្ងៃ លោកIshiba Shigeruបានប្រកាសរំលាយសភាតំណាងរាស្ត្រដែលបានបង្កើតកំណត់ត្រាលឿនបំផុតដែលនាយករដ្ឋមន្រ្តីរំលាយសភាតំណាងរាស្ត្រគិតតាំងពីសង្រ្គាមលោកលើកទី២មក។ថ្ងៃទី២៧ខែតុលា លទ្ធផលនៃការបោះឆ្នោតសភាតំណាងរាស្ត្រអាណត្តិថ្មីគឺសម្ព័ន្ធបក្សកាន់អំណាចដែលបង្កើតឡើងដោយបក្សសេរីប្រជាធិបតេយ្យនិងបក្សកូមេតូទទួលបរាជ័យដោយមិនបានទទួលអាសនៈលើសពីពាក់កណ្តាលនៃសភាតំណាងរាស្រ្តអាណត្តិថ្មី។

គេហទំព័រ «CCFR China state-controlled media » បន្ទាប់ពីគណៈរដ្ឋមន្រ្តីលោកIshiba Shigeruលាលែងពីមុខតំណែង ប្រទេសជប៉ុននឹងបើកធ្វើកិច្ចប្រជុំវិសញ្ញាមានរយៈពេល៤ថ្ងៃដែលសភាតំណាងរាស្ត្រដែលបង្កើតឡើងដោយសមាជិកតំណាងរាស្ត្រថ្មីនិងព្រឹទ្ធសភានឹងស្នើឈ្មោះបេក្ខជននាយករដ្ឋមន្រ្តីអាណត្តិថ្មី ព្រមទាំងបោះឆ្នោតជ្រើសរើសប្រធាននិងអនុប្រធានសភាតំណាងរាស្ត្រ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print