តោះ​អ្នក​ណាខ្លះ​? មិនទាន់ស្វែងយល់ដឹងពីរបៀបប្រើប្រាស់ “ស៊ីផ្លេ” ឱ្យបានត្រឹមត្រូវ​ ចង់ដឹង​អត់!

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ នៅរសៀល​ថ្ងៃ​ទី​១២​ ខែវិច្ឆិកា​ ឆ្នាំ​២០២៤នេះ​ បានបង្ហាញពី​ការស្វែងយល់ដឹងពីរបៀបប្រើប្រាស់ “ស៊ីផ្លេ” ឱ្យបានត្រឹមត្រូវ។

ក្រសួង​សាធារណការ​ បានបញ្ជាក់ថា​ យោងតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក មាត្រា២៨ បានចែងអំពីការប្រើប្រាស់សូរសព្ទយានជំនិះ ត្រូវអនុវត្តដូចខាងក្រោម៖

១- ការប្រើប្រាស់សញ្ញាសូរសព្ទ “ស៊ីផ្លេ” ត្រូវអនុញ្ញាតឱ្យប្រើប្រាស់តែនៅពេលថ្ងៃ ដើម្បីឱ្យដំណឹងដល់អ្នកប្រើប្រាស់ផ្លូវដទៃទៀតជៀសវាងនូវគ្រោះថ្នាក់ដែលអាចកើតមានឡើងជាយថាហេតុ និងដើម្បីសុំជែងនៅក្រៅទីប្រជុំជន។

២- នៅពេលយប់សញ្ញាសូរសព្ទស៊ីផ្លេ ត្រូវជំនួសដោយសញ្ញាភ្លើងហ្វាកូតឆ្លាស់គ្នា សម្រាប់ឱ្យដំណឹងដល់អ្នកប្រើប្រាស់ផ្លូវដទៃទៀតដើម្បីជៀសវាងនូវគ្រោះថ្នាក់ និងសុំជែង។

៣- សញ្ញាសូរសព្ទពិសេសអាចប្រើបានគ្រប់ពេលវេលា ក្នុងពេលកំពុងបំពេញភារកិច្ចចំពោះយានពន្លត់អគ្គិភ័យ យានសង្គ្រោះរបស់មន្ទីរពេទ្យ យាននគរបាល យោធា កងរាជអាវុធហត្ថ ក្បួនគណៈប្រតិភូ ក្បួនថ្នាក់ដឹកនាំជាន់ខ្ពស់ ឬក្បួនយានដែលមាននគរបាលចរាចរណ៍ផ្លូវគោកនាំមុខ។

៤- សញ្ញាសូរសព្ទ ត្រូវប្រើក្នុងរយៈពេលខ្លី គឺមិនយូរជាងការចាំបាច់ឡើយ លើកលែងតែមានការប្រកាសអាសន្ន។

...

៥- សញ្ញាសូរសព្ទស៊ីផ្លេខ្យល់ត្រូវហាមប្រើនៅក្នុងទីក្រុង ទីប្រជុំជន ឬនៅជិតមន្ទីរពេទ្យ។
ការចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក គឺជាការចូលរួមចំណែកមួយយ៉ាងសំខាន់ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលនាំឱ្យខូចខាតដល់ទ្រព្យសម្បត្តិ និងអាយុជីវិតអ្នកធ្វើដំណើរតាមដងផ្លូវ៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print