រដ្ឋមន្ត្រីទេសចរណ៍ជិះទូកកម្សាន្តនៅសហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក

ចែករំលែក៖

ភ្នំពេញ ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាពេលថ្មីៗនេះ បានអញ្ជើញជិះទូកកម្សាន្តនៅក្នុងសហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក ដើម្បីគយគន់នូវព្រៃលិចទឹក និងទេសភាពស្អាតៗ ព្រមទាំងទស្សនាផ្ទៃបឹងទន្លេសាបដ៏ធំល្វឹងល្វើយ ជាមួយនឹងភោជនីយដ្ឋានបណ្ដែតទឹក បែចិញ្ចឹមត្រី រួមជាមួយនឹងទិដ្ឋភាពថ្ងៃលិចដ៏ស្រស់ស្អាតនៅលើផ្ទៃបឹងទន្លេសាប។

លោក រដ្ឋមន្ត្រីក៏បានទស្សនាផ្ទាល់នូវទិដ្ឋភាពនៃសេវាអុំទូកកម្សាន្តក្នុងភូមិ ដែលមានអ្នកអុំទូកជាស្រ្តីចំនួន៩៦១ទូក។

ក្រុមស្រ្តីអុំទូកនេះមិនត្រឹមតែជាអ្នកអុំទូកដ៏ជំនាញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមគ្គុទេសក៍ទេសចរ ដែលអាចពន្យល់រៀបរាប់ដល់ភ្ញៀវអំពីលក្ខណៈស្ថានភាព ធម្មជាតិ ប្រពៃណីទំនៀមទម្លាប់ និងសក្ដានុពលដែលមានក្នុងសហគមន៍ប្រកបដោយស្នាមញញឹម រួសរាយរាក់ទាក់សិ្នទ្ធស្នាល និងផ្ដល់នូវភាពកក់ក្ដៅដល់ទេសចរជាតិនិងអន្តរជាតិផងដែរ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print