លោកឧត្តមសេនីយ៍ឯក​ ឌី​ វិជ្ជា​ ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក ម៉ា​កុ​តុ​ កា​វ៉ា​ណុ​ ក្រុមប្រឹក្សា​ទីស្តីការគណៈរដ្ឋមន្ត្រី​ និង​ជា​ប្រធាន​អង្គភាព​ប្រឆាំង​ភេរវកម្ម​ជប៉ុន​

ចែករំលែក៖

ភ្នំពេញ​៖​ លោកឧត្តមសេនីយ៍ឯក​ ឌី​ វិជ្ជា​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ និង​ជា​ប្រធាន​នាយកដ្ឋាន​កណ្តាល​សន្តិសុខ​ តំណាង​នាយ​ឧត្តមសេនីយ៍​ ស​ ថេ​ត​ អគ្គស្នងការ​នគរបាល​ជាតិ​ នា​រសៀល​ថ្ងៃ​ទី​១២​ ខែវិច្ឆិកា​ ឆ្នាំ​២០២៤​នេះ​ បាន​អញ្ជើញ​ជួប​ពិភាក្សា​ការងារ​ជាមួយ​ អញ្ជើញ​ជួប​ពិភាក្សា​ការងារ​ជាមួយ​ លោក​ ម៉ា​កុ​តុ​ កា​វ៉ា​ណុ​ ក្រុមប្រឹក្សា​ទីស្តីការគណៈរដ្ឋមន្ត្រី​ និង​ជា​ប្រធាន​អង្គភាព​ប្រឆាំង​ភេរវកម្ម​ជប៉ុន​ នៅ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ ។​

​គោលបំណង​នៃ​ជំនួប​នេះ​ផង​ដែរ​ គឺ​ដើម្បី​អនុវត្ត​ទៅ​តាម​ផែនការ​សហប្រតិបត្តិការ​របស់​នគរបាល​ជាតិ​កម្ពុជា​ និង​អង្គភាព​ប្រឆាំង​ភេរវកម្ម​ជប៉ុន​ ដើម្បី​ពិភាក្សា​ផ្លាស់​ប្តូរ​យោបល់​ ព័ត៌មាន​បំពេញបន្ថែម​លើ​ដំណើរការ​ នៃ​កិច្ច​សហប្រតិបត្តិការ​ និង​ផ្លាស់​ប្ដូរ​ព័ត៌មាន​គ្នា​ទៅ​វិញ​ទៅ​មករ​វាង​ស្ថាប័ន​ទាំង​ពីរ​៕ដោយ​៖តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print