ហេដ្ឋារចនាសម្ព័ន្ធផ្លូវ​ ៣៧ខ្សែ ក្នុងក្រុងព្រះសីហនុ គឺជាខ្សែផ្លូវមេយុទ្ធសាស្ត្រនៃប្រព័ន្ធនគរូបនីយកម្ម គមនាគមន៍ដឹកជញ្ជូន សេដ្ឋកិច្ច ធុរកិច្ច និងទេសចរណ៍

ចែករំលែក៖

ខេត្ត​ព្រះសីហនុ​៖​ ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ បានឱ្យដឹងថា​ ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៧ខ្សែ ក្នុងក្រុងព្រះសីហនុ គឺជាខ្សែផ្លូវមេយុទ្ធសាស្ត្រនៃប្រព័ន្ធនគរូបនីយកម្ម គមនាគមន៍ដឹកជញ្ជូន សេដ្ឋកិច្ច ធុរកិច្ច និងទេសចរណ៍ នៃក្រុងព្រះសីហនុ។

ក្រសួង​សាធារណការ​ បានបញ្ជាក់ថា​ សមិទ្ធផលនេះ បាននិងកំពុងប្រែក្លាយក្រុងព្រះសីហនុ ទៅជាទីក្រុងទំនើប និងមានភាពរីកចម្រើន សម្រួលលំហូរចរាចរណ៍ ទាក់ទាញទេសចរជាតិ និងអន្តរជាតិ បង្កើតការងារធ្វើ បង្កើនប្រាក់ចំណូលដល់ពលរដ្ឋ កាត់បន្ថយការធ្វើចំណាកស្រុក ធ្វើឱ្យប្រជាជនមានជីវភាពល្អប្រសើរមានភាពសុខដុមក្នុងសង្គម។

...

សូមជម្រាបជូនថា ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៧ខ្សែ ក្នុងក្រុងព្រះសីហនុ ត្រូវបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ មានប្រវែងសរុប៨៤គីឡូម៉ែត្រ ហើយត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print