សេចក្ដីប្រកាសព័ត៌មានរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ស្ដីពីការចោទប្រកាន់លើក្រុមក្មេងទំនើង ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស

ចែករំលែក៖

ភ្នំពេញ​៖​ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹក​ថ្ងៃ​ពុធ​ទី​១៣​ ខែវិច្ឆិកា​ ឆ្នាំ​២០២៤នេះ​ មានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា៖ កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ បានបញ្ជូនសំណុំរឿងពាក់ព័ន្ធករណី ក្រុមក្មេងទំនើង០២ក្រុម មានគ្នាចំនួន០៧នាក់ បានប្រើប្រាស់ ខ្សែក្រវ៉ាត់ និងមួកសុវត្ថិភាព ធ្វើសកម្មភាពវាយប្រតាយប្រតប់គ្នាទៅវិញទៅមក នៅចំណុចមុខវិទ្យាស្ថានជាតិអប់រំ ភូមិ៤ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ០៣ និង ០០ នាទី ទៀបភ្លឺ។

ស្រាប់តែពេលនោះក៏មានកម្លាំងសមត្ថកិច្ចបានមកដល់ និងបានធ្វើការឃាត់ខ្លួនបានជនសង្ស័យទាំងចំនួន៧នាក់ ១-ឈ្មោះ រឺ ខៀវ ហៅ ខៀវ ភេទប្រុស អាយុ២៤ឆ្នាំ ២-ឈ្មោះ ឃឹម ជីវន្ត័ ភេទប្រុស អាយុ២០ឆ្នាំ ៣-ឈ្មោះ ហេង ម៉ាត់ ភេទប្រុស អាយុ២៤ឆ្នាំ ៤-ឈ្មោះ អឿន អុល ហៅ ពូ ភេទប្រុស អាយុ២៦ឆ្នាំ ៥-ឈ្មោះ ហ៊ន រិទ្ធី ភេទប្រុស អាយុ២២ឆ្នាំ ៦-ឈ្មោះ វិណ មករា ហៅ រា ភេទប្រុស អាយុ១៩ឆ្នាំ និង៧-ឈ្មោះ ផាន សាមម៉ាឌី ភេទប្រុស អាយុ១៩ឆ្នាំ រួមជាមួយ វត្ថុតាង ខ្សែក្រវ៉ាត់ចំនួន០៤ខ្សែ និងមួកការពារចំនួន០១ ។

ក្រោយពីបានទទួល និងពិនិត្យលើសំណុំរឿងនេះ តំណាងអយ្យការសម្រេចចោទប្រកាន់លើជនសង្ស័យទាំង ០៧ នាក់ខាងលើ ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំណុចមុខវិទ្យាស្ថានជាតិអប់រំ ភូមិ៤ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលមានបញ្ញត្តិឲ្យផ្តន្ទាទោសតាម មាត្រា ២១៨ នៃក្រមព្រហ្មទណ្ឌ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មានតាមការគួរ ៕

...

ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print