ក្មេងៗបបួលគ្នាទៅច្រូតស្មៅសោះ បែរជានាំទៅលេងទឹកបណ្តាលឱ្យលង់ស្លាប់ទាំងទាំង៣នាក់ក្នុងទំនប់នៅស្រុកបសេដ្ឋ

ចែករំលែក៖

ខេត្ត​កំពង់ស្ពឺ៖ ក្មេងប្រុសចំនួន០៣នាក់បានលង់ទឹកទំនប់ស្លាប់ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ឪពុកម្ដាយនិងសមត្ថកិច្ចខណៈដែលជិះកង់ឌុបគ្នាទៅច្រូតស្មៅ ប៉ុន្តែបែរជានាំគ្នាទៅលេងទឹកទំនប់មួយកន្លែងក្រោយភូមិ។

ករណីក្មេងលង់ទឹកបានកើតឡើងកាលពីវេលាម៉ោង១៩និង៤៩នាទីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចទំនប់ទឹកស្ថិតក្នុងភូមិតាតូវ ឃុំទួលសាលា ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។

មន្ត្រីនគរបាលស្រុកបសេដ្ឋបានឱ្យដឹងថា ក្មេងៗជាជនរងគ្រោះ​ចំនួន​០៣នាក់មានឈ្មោះទី០១-ឈ្មោះ លី ផានុ ភេទប្រុស អាយុ១៤ឆ្នាំ (ស្លាប់)​ ទី០២-ឈ្មោះ លី សុខហេង ភេទប្រុស អាយុ១០ឆ្នាំ(ស្លាប់)​ទាំងពីរនាក់ជាបងប្អូនបង្កើត រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ និងទី០៣.ឈ្មោះ ឈឿង វាយុ ភេទប្រុសអាយុ១១ឆ្នាំ(ស្លាប់)​ ជាបងប្អូនជីដូនមួយនឹងគ្នា រស់នៅភូមិកើតហេតុខាងលើ។

មន្រ្តីនគរបាលស្រុកបសេដ្ឋបានបញ្ជាក់ថា នៅមុនពេលកើតហេតុ ក្មេងៗរងគ្រោះបាននាំគ្នាជិះកង់ចំនួន០១គ្រឿងឌុបគ្នាទៅច្រូតស្មៅស្រែក្រោមទំនប់កើតហេតុខាងលើ លុះដល់ម៉ោង៥និង៣០នាទី
ល្ងាច ឈ្មោះ ឈិត សុភ័ក្ត្រ ភេទប្រុស អាយុ៤២ឆ្នាំ (ជាឪពុកសពក្មេង)បានចេញពីធ្វើការងាររោងចក្រមកដល់ផ្ទះពុំឃើញកូនៗក៏សង្ស័យបាននាំគ្នាដើររក។ លុះទៅដល់ចំណុចទំនប់ក៏បានឃើញកង់និងស្បែកជើងលើខ្នងទំនប់ក៏បានចុះរាវក្នុងទឹក ក៏ប្រទះឃើញសពក្មេងប្រុសឈ្មោះ លី ផានុ(ជាកូនបង្កើត) រួចក៏បន្តរាវរកឃើញសពក្មេងប្រុសរងគ្រោះឈ្មោះ លី សុខហេង(កូនប្រុស) និង សពក្មេងឈ្មោះ ឈឿង វាយុ(ជាក្មួយ) ប៉ុន្តែជាអកុសលក្មេងៗទាំង០៣នាក់បានស្លាប់បាត់ទៅហើយ ។

មន្ត្រីនគរបាលបន្ថែមទៀតថា ក្រោយពេលទទួលបានព័ត៌មានខាងលើកម្លាំងជំនាញពិនិត្យវិភាគកន្លែងកើតហេតុ។ ក្រោយពេលពិនិត្យសពក្មេងប្រុស ជនរង គ្រោះរួច បានប្រគល់សព ជូនក្រុមគ្រួសារ សាច់ញាតិ ចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print