លោក Xi Jinping ផ្តល់អនុសាសន៍ណែនាំសំខាន់ចំពោះករណីបើកឡានបុកអ្នកដំណើរនៅក្រុងZhuhai ខេត្តក្វាងតុង

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី១៣ ខែវិច្ឆកា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ យប់ថ្ងៃទី១១ ខែវិច្ឆិកា នៅមជ្ឈមណ្ឌលកីឡាសង្កាត់ Xiangzhou ក្រុង Zhuhai ខេត្តក្វាងតុងបានកើតមានករណីបើកឡានបុកអ្នកដំណើរ ដែលគិតត្រឹមពេលនេះបានបណ្តាលឱ្យមនុស្ស ៣៥ នាក់ស្លាប់បាត់បង់ជីវិតនិង ៤៣ នាក់រងរបួសធ្ងន់។

គេហទំព័រ «CCFR China state-controlled media » ក្រោយកើតមានហេតុការណ៍នេះ លោក Xi Jinping ប្រធានរដ្ឋចិនបានយកចិត្តទុកដាក់យ៉ាងខ្លាំងហើយបានផ្តល់អនុសាសន៍ណែនាំសំខាន់ថា មជ្ឈមណ្ឌលកីឡាសង្កាត់ Xiangzhou ក្រុង Zhuhai ខេត្តក្វាងតុងបានកើតមានករណីបើកឡានបុកអ្នកដំណើរ ដែលបណ្តាលឱ្យមនុស្សច្រើននាក់ស្លាប់បាត់បង់ជីវិតនិងរងរួបស ជាហេតុការណ៍ដ៏អាក្រក់។ ត្រូវសង្គ្រោះអ្នករងរបួសដោយពេញទំហឹង ធ្វើការងារលួងលោមអ្នករងរបួសនិងញាតិសន្តានរបស់អ្នករងគ្រោះស្លាប់និងអ្នករងរបួស។ ត្រូវផ្តន្ទាទោសឃាតករតាមផ្លូវច្បាប់។ តំបន់នានានិងស្ថាប័នពាក់ព័ន្ធត្រូវដកយកបទពិសោធពីករណីនេះ បង្កើនការបង្ការនិងគ្រប់គ្រងប្រភពមានហានិភ័យ ដោះស្រាយជម្លោះដោយទាន់ពេលវេលា បង្ការកុំឱ្យកើតមានករណីជ្រុលនិយម ខិតខំពេញទំហឹងដើម្បីធានាដល់សុខសុវត្ថិភាពអាយុជីវិតរបស់ប្រជាជននិងស្ថិរភាពសង្គម។
គេហទំព័រ «CCFR China state-controlled media » អនុលោមតាមការអនុសាសន៍ណែនាំសំខាន់របស់លោក Xi Jinping មជ្ឈិមបក្សបានចាត់បញ្ជូនក្រុមការងារទៅជួយដោះស្រាយការងារបន្សាប់បន្សំនៅនឹងកន្លែង ខណៈខេត្តក្វាងតុងនិងក្រុង Zhuhai កំពុងខិតខំព្យាបាលអ្នករងរបួស ស៊ើបអង្កេតពីដើមហេតុនៃហេតុការណ៍នេះ និងបង្ការនិងគ្រប់គ្រងក្នុងសង្គមជាដើម។ បច្ចុប្បន្ន ការងារគ្រប់ផ្នែកកំពុងដំណើរការ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print