អភិបាលខេត្ត​ព្រះសីហនុ​៖​ អំពាវនាវម្ចាស់យានដ្ឋានជួសជុល កែច្នៃ ដំឡើងរថយន្ត​ ដែលមិនទាន់បានស្នើសុំលិខិតអនុញ្ញាត និងផុតសុពលភាពសូមរួសរាន់មកស្នើសុំលិខិតអនុញ្ញាតយ៉ាងយូរត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

ចែករំលែក៖

ភ្នំពេញ​៖​ លោក​ ម៉ាង​ ស៉ី​ណេត​ អភិបាល​ នៃគណៈអភិបាលខេត្តព្រះសីហនុ បានណែនាំ​ និង​អំពាវនាវឱ្យ​លោក លោកស្រី ដែលជាម្ចាស់យានដ្ឋានជុសជុល កែច្នៃ ដំឡើងរថយន្ត ជ្រាបថា រដ្ឋបាលខេត្តព្រះសីហនុ បានពិនិត្យឃើញមានយានដ្ឋាន មួយចំនួនមានលិខិតអនុញ្ញាត យានដ្ឋានមួយចំនួនមិនទាន់បានស្នើសុំលិខិតអនុញ្ញាត និងយានដ្ឋានមួយ ចំនួនទៀតបានផុតសុពលភាពលិខិតអនុញ្ញាតធ្វើអាជីវកម្ម។

ដើម្បីពង្រឹងការគ្រប់គ្រងឱ្យមានសណ្តាប់ធ្នាប់ស្របតាមនីតិវិធីដែលបានកំណត់ រដ្ឋបាលខេត្តព្រះសីហនុ អំពាវនាវម្ចាស់យានដ្ឋានដែលមិនទាន់បានស្នើសុំលិខិតអនុញ្ញាត និងយានដ្ឋានដែលបានផុតសុពលភាពលិខិតអនុញ្ញាតធ្វើអាជីវកម្ម សូមរួសរាន់អញ្ជើញមកសាកសួរព័ត៌មាន និងបំពេញបែបបទតាម នីតិវិធី យ៉ាងយូរត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ នៅតាមទីតាំងផ្តល់សេវារដ្ឋបាលដូចខាងក្រោម៖

១. ចំពោះយានដ្ឋានជួសជុល កែច្នៃ ដំឡើងរថយន្ត ដែលមានទំហំតូចជាង ឬស្មើ ២៥០ម៉ែត្រការ៉េ ត្រូវយកឯកសារពាក់ព័ន្ធ មកបំពេញពាក្យស្នើសុំនៅអង្គភាពច្រកចេញចូលតែមួយ នៃរដ្ឋបាល ខេត្តព្រះសីហនុ។

២.ចំពោះយានដ្ឋានជួសជុល កែច្នៃ ដំឡើងរថយន្ត ដែលមានទំហំលើសពី ២៥០ម៉ែត្រការ៉េ ត្រូវ យកឯកសារពាក់ព័ន្ធ មកបំពេញពាក្យស្នើសុំនៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ដែល ជាសេនាធិការឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន។

ផុតឱសានវាទខាងលើ រដ្ឋបាលខេត្តព្រះសីហនុ នឹងចាត់វិធានការរដ្ឋបាល ដោយរាល់ការខាត បង់នានាជាបន្ទុករបស់ម្ចាស់យានដ្ឋានទាំងស្រុង។

...

សូមម្ចាស់យានដ្ឋានដែលមិនទាន់បានស្នើសុំលិខិតអនុញ្ញាត និងម្ចាស់យានដ្ឋានដែលបានផុត សុពលភាពលិខិតអនុញ្ញាតធ្វើអាជីវកម្ម រួសរាន់មកបំពេញបែបបទនៅទីតាំងដែលបានបញ្ជាក់ខាងលើឱ្យ បានទាន់ពេលវេលា នៅរៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ជាកំហិត។​ អាស្រ័យហេតុនេះ សូម លោក លោកស្រី ជ្រាប និងអនុវត្តតាមការណែនាំនេះឱ្យមានប្រសិទ្ធភាព៕ ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print