ភ្នំពេញ៖ អគ្គិសនីកម្ពុជា សូមធ្វើការបកស្រាយ ករណីម្ចាស់គណនី Facebook ឈ្មោះ Mach Bunny បានបង្ហោះថា មានជនឆបោកដែលបន្លំខ្លួនជាភ្នាក់ងារអគ្គិសនីកម្ពុជា ទាក់ទងទៅគាត់តាមរយៈលេខទូរស័ព្ទណែនាំឱ្យ Download កម្មវិធី EDC APP បន្ទាប់មកបញ្ចុះបញ្ចូលឱ្យអតិថិជន Download កម្មវិធី Tailscale បន្ថែម ដែលធ្វើឱ្យជនឆបោកនោះចូលទៅគ្រប់គ្រងគណនីធនាគារ និងដកប្រាក់ចេញពីគណនីធនាគារអស់ដោយមិនដឹងខ្លួន។
ករណីនេះ អគ្គិសនីកម្ពុជាបានជូនដំណឹងជារឿយៗជាសាធារណៈ ក៏ដូចជាខិត្តប័ណ្ណផ្សព្វផ្សាយកម្មវិធី EDC APP ដើម្បីបង្ការកុំឱ្យមានការលង់ជឿការបោកប្រាស់ទាំងនេះដែលធ្វើឱ្យបាត់បង់ប្រយោជន៍អតិថិជន។
សូមបញ្ជាក់ជាថ្មីថា អគ្គិសនីកម្ពុជាមិនមានភ្នាក់ងារទាក់ទងទៅអតិថិជនផ្ទាល់តាមរយៈទូរស័ព្ទ ឬប្រព័ន្ធបណ្ដាញសង្គម ឬគ្មានការភ្ជាប់តំណ Link អ្វីផ្សេងនោះឡើយ ដូច្នេះសូមបងប្អូនអតិថិជនមេត្តាប្រុងប្រយ័ត្នចំពោះជនឆបោក។
បងប្អូនអាច Download កម្មវិធី EDC APP តាមរយៈ App Store និង Google Play បានដោយខ្លួនឯង។ ប្រសិនបើអតិថិជនមានចម្ងល់ក្នុងការប្រើប្រាស់កម្មវិធី EDC APP សូមទាក់ទងតាមរយៈលេខទូរស័ព្ទ ១២៩៨៕ដោយ៖តារា