ភ្នំពេញ៖ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ កើតឡើងចំនួន ១០លើក បណ្តាលឲ្យមនុស្សស្លាប់ ៧នាក់ និងរបួសធ្ងន់ស្រាល ១០នាក់។
ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ (គិតត្រឹមពីម៉ោង ១៤៖០០ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ដល់ម៉ោង ១៤៖០០ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤) បានកើតឡើងចំនួន ១០លើក (យប់ ៦លើក) បណ្តាលឲ្យមនុស្សស្លាប់ ៧នាក់ (ស្រី ១នាក់), រងរបួសសរុប ១០នាក់ (ស្រី ៣នាក់), រងរបួសធ្ងន់ ៦នាក់ (ស្រី ២នាក់) រងរបួសស្រាល ៤នាក់ (ស្រី ១នាក់) និងមិនពាក់មួកសុវត្ថិភាព ៧នាក់ (យប់ ៣នាក់)។
របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមាន ៖ ល្មើសល្បឿន ៤លើក (ស្លាប់ ៣នាក់, របួសធ្ងន់ ១នាក់, របួសស្រាល ១នាក់), មិនគោរពសិទ្ធិ ១លើក (ស្លាប់ ០នាក់, របួសធ្ងន់ ១នាក់, របួសស្រាល ០នាក់), មិនប្រកាន់ស្តាំ ២លើក (ស្លាប់ ១នាក់, របួសធ្ងន់ ២នាក់, របួសស្រាល ០នាក់), ប្រជែង ១លើក (ស្លាប់ ១នាក់, របួសធ្ងន់ ២នាក់, របួសស្រាល ០នាក់), កក្តាយាន ១លើក (ស្លាប់ ១នាក់, របួសធ្ងន់ ០នាក់, របួសស្រាល ១នាក់), ភ្លើងសញ្ញា ១លើក (ស្លាប់ ១នាក់, របួសធ្ងន់ ០នាក់, របួសស្រាល ២នាក់) ៕ដោយ៖តារា