មានមហាជនចូលរួមជាង១លាននាក់ ថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូកនៅភ្នំពេញ ប្រកបដោយស្នាមញញឹម យ៉ាង សប្បាយរីករាយមានសុវត្ថិភាពល្អ

ចែករំលែក៖

ភ្នំពេញ៖ លោកស្រីដោ សម្ផស្ស នាយិការងរដ្ឋបាលនិងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅរាត្រីថ្ងៃ១៤វិច្ឆិកា២០២៤ថា៖ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាថ្ងៃទី១ នេះមានភ្ញៀវ ទេសចរណ៏អន្តរជាតិនិង ប្រជាពលរដ្ឋចូលរួមទស្សនាកម្សាន្តបុណ្យអុំទូក នាថ្ងៃទី១មានចំនួនប្រមាណជាង ១លាន១សែននាក់ ប្រកបដោយទឹកមុខសប្បាយរីករាយ ក្រោមម្លប់នៃ សន្តិភាព ។ លោកស្រីបានបន្តថា ចំពោះ ការងាររក្សាសន្តិសុខសណ្តាប់ធ្នាប់និង រៀបរយសាធារណៈក្រោមការយកចិត្តទុកដាក់ខ្ពស់បំផុតពីឯកឧត្តម ឃួង ស្រេង អភិបាល នៃ គណអភិបាលរាជធានីភ្នំពេញរួម ជាមួយថ្នាក់ជាតិ និងកងកម្លំាងនិងគ្រប់ផ្នែកដែលពាក់ព័ន្ធគឺមានសន្តិសុខ សណ្តាប់ល្អ ពុំមានបញ្ហាអ្វីកេីតឡេីងគួរឱ្យកត់សម្គាល់នោះទេ។
ពាក់ព័ន្ធបញ្ហាស្ថានភាព ទូទៅ វិញ លោកស្រីដោ សម្ផស្ស បានបញ្ជាក់ទៀតថាមកដល់ម៉ោង៩កន្លះយប់នេះយេីង អាច សន្និដ្ឋាន បានថា ទាំងបញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់សាធារ ណៈនានាមានសភាពល្អប្រសើរ មិនមាន បាតុភាព អាក្រក់ អ្វី គួរឲ្យ កត់សំគាល់ ទេ ។
ដោយឡែកបរិមាណសំរាម វិញលោកស្រីនឹង ផ្តល់ ព័ត៌មានជូន នៅស្អែក ព្រឹក ព្រោះ ក្រុម ការងារ នឹង ចាប់ផ្ដើម ប្រមូល នៅយប់នេះ រហូត ភ្លឺ។
សូមជម្រាបថា ព្រះរាជពិធីបុណ្យអុំទូក ត្រូវបានប្រារព្ធធ្វើឡើងដើម្បីជាការរំលឹកគុណ ចំពោះកងទ័ពជើងទឹកខ្មែរ ដែលបានពលីជីវិតបូជាចំពោះទឹកដីក្នុងចម្បាំង នាសតវត្សទី១២ ក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ ពីឆ្នាំ១១៧៧ ដល់ឆ្នាំ ១១៨១ នៃគ.ស ដូចមានបង្ហាញចម្លាក់នៅលើជញ្ជាំងប្រាសាទ បាយ័ន និងប្រាសាទបន្ទាយឆ្មារជាដើម។
សម្រាប់ឆ្នាំ២០២៤នេះ រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះ ខែ អកអំបុក នឹងប្រព្រឹត្តទៅ
ចាប់ពីថ្ងៃទី១៤ ដល់១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅតាមដងទន្លេសាប មុខព្រះបរមរាជវាំង ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋ បានចូលរួមកម្សាន្តសប្បាយរីករាយ អបអរ សាទរបុណ្យប្រពៃណីជាតិខ្មែរដែលមានតាំងពីបរមបុរាណដ៏យូរលង់មកហើយ ព្រមទាំងទស្សនាការបណ្ដែតប្រទីប អុជកាំជ្រួច ប្រគំតន្ត្រីសម័យ-បុរាណ និងសម្តែងសិល្បៈ ទាំង៣រាត្រី។
ទិដ្ឋភាពបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិ រួមទាំងកីឡាករប្រណាំងទូក ជាច្រើនកុះករមកពីគ្រប់ទិសទីចូលរួមកម្សាន្តនៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២៤ផងដែរ។
ក្រៅពីការទស្សនាការប្រណាំងទូកងនៅមាត់ទន្លេ បងប្អូនប្រជាពលរដ្ឋក៏អាចទស្សនា និងទិញទំនិញតាមស្តង់តាំងពិពរណ័ទំនិញជាច្រើននៅតាមទីតាំងនីមួយៗក្នុងរាជធានីភ្នំពេញ ព្រមទាំងទស្សនាការប្រគំតន្ត្រីតាមទម្រង់សិល្បៈបុរាណ និងសម័យដែលមានប្រគុំជូននៅតាមសួនសាធារណៈផងដែរ។
ប្រទេសជាតិយើងមានសុខសន្តិភាពពេញលេញ ទើបយើងអាចប្រារព្ធពិធីបុណ្យជាតិធំៗប្រចាំឆ្នាំបែបនេះបាន។ បើគ្មានសន្តិភាពទេ ក៏គ្មានពិធីបុណ្យអុំទូកថ្ងៃនេះដែរ៕
ដោយ៖ សំរិត

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print