ភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករទស្សនាប្រាសាទអង្គរវត្ត និងតំបន់ប្រាសាទនានា

ចែករំលែក៖

ខេត្តសៀមរាប ៖ ភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករទស្សនាប្រាសាទអង្គរវត្ត នៅថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នាសៀមរាប ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ។

ខាងក្រោមនេះជា រូបភាព ភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ អញ្ជើញទស្សនាប្រាសាទអង្គរវត្ត ខេត្តសៀមរាប នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ដែលនៅថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក។

ប្រាសាទអង្គរវត្ត ជាទីប្រាថ្នាចង់មកស្គាល់ មកទស្សនារបស់អ្នកទេសចរ គ្រប់ទិសទី នៅលើពិភពលោក ។ ពេលបានមកឃើញ ប្រាសាទអង្គរវត្តហើយ តើអ្នកទេសចរ បរទេសទាំងនោះមាន អារម្មណ៍ យ៉ាងណា ?

តាមការ អះអាងអ្នក មគ្គុទ្ទេសទេសចរណ៍ បកប្រែភាសចិន បានប្រាប់អង្គភាពមជ្ឈមណ្ឌលព័ត៌មាន នៅមុខប្រាសាទអង្គរវត្តថា ៖ « ភ្ញៀវចិនប្រុសស្រី ក្មេង ចាស់ ដែលខ្ញុំ បាននាំមកដើរលេងកម្សាន្តថ្ងៃនេះ គឺជា ភ្ញៀវទេសចរ ដែលមកតាមទួរ ហើយពួក គាត់មានការសប្បាយរីករាយដោយ បានឃើញប្រាសាទអង្គរវត្ត ខុសពី ប្រាសាទ នានានៅលើពិភពលោក ។ ពួកគាត់បាន និយាយតៗគ្នាថា នេះជាលើកទី១ ហើយ ដែលពួកគាត់បានមកលេងស្រុកខ្មែរ ហើយ មកដើរលេងនៅទឹកដីប្រវត្តិសាស្ត្រ នៃខេត្តសៀមរាប ព្រមទាំងបានខាងរថយន្តដឹកដើរ ទស្សនាតាមប្រាសាទនានា រួចហួសចូល មកមើលប្រាសាទអង្គរវត្ត ពិតជាដូចពាក្យ គេនិយាយថា ស្អាតឥតខ្ចោះមែននេះ ហើយ ជាស្នាដៃរបស់កូនខ្មែរជំនាន់មុន ដែលបន្សល់ទុកឱ្យក្មេងៗជំនាន់ក្រោយមើល ហើយជាតំបន់សេដ្ឋកិច្ចឧស្ម័យឥតផ្សេង៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print