អន្តរជាតិ ៖ នារសៀលថ្ងៃទី១៥ ខែវិច្ឆកា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ រសៀលថ្ងៃទី ១៤ ខែវិចិ្ឆកាតាមម៉ោងក្នុងតំបន់ លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយលោកស្រី Dina Boluarte ប្រធានាធិបតីប៉េរូនៅទីស្តីការប្រធានាធិបតីក្រុងលីម៉ា រដ្ឋធានីប៉េរូ។
លោកស្រី Dina Boluarte បានរៀបចំពិធីទទួលស្វាគមន៍យ៉ាងកក់ក្តៅនិងឱឡារិកចំពោះលោក Xi Jinping នៅទីលានមុខទីស្តីការប្រធានាធិបតី។
គេហទំព័រ «CCFR China state-controlled media » ក្រោយបញ្ចប់ពិធីស្វាគមន៍ ប្រមុខរដ្ឋនៃប្រទេសទាំងពីរបានជួបពិភាក្សាការងារ។
គេហទំព័រ «CCFR China state-controlled media » លោក Xi Jinping បានលើកឡើងថា សេដ្ឋកិច្ចនៃបណ្តាប្រទេសអាស៊ី-ប៉ាស៊ីហ្វិកបានបន្ស៊ីគ្នាយ៉ាងស៊ីជម្រៅ ការបង្កើនសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការ គាំពារស្ថិរភាពនិងភាពរុងរឿងក្នុងតំបន់ គឺសមស្របនឹងផលប្រយោជន៍រួមរបស់មហាគ្រួសារអាស៊ី-ប៉ាស៊ីហ្វិកនិងសកលខាងត្បូង។ ភាគីចិនមានឆន្ទៈធ្វើកិច្ចខិតខំប្រឹងប្រែងរួមជាមួយគ្រប់ភាគី ដើម្បីជំរុញឱ្យកិច្ចប្រជុំក្រៅផ្លូវការរបស់ថ្នាក់ដឹកនាំអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិកទទួលបានជោគជ័យ និងដើម្បីជំរុញការកសាងសហគមន៍រួមវាសនាអាស៊ី-ប៉ាស៊ីហ្វិក។ ភាគីចិនក៏មានឆន្ទៈរួមចំណែកយ៉ាងសកម្មក្នុងការជំរុញការអភិវឌ្ឍទំនាក់ទំនងចិននិងអាមេរិកឡាទីនផងដែរ។
គេហទំព័រ «CCFR China state-controlled media » លោកស្រី Dina Boluarte បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់លោក Xi Jinping លោកស្រីបានលើកឡើងថា ប្រជាជននៃប្រទេសទាំងពីរប៉េរូនិងចិនមានមនោសញ្ចេតនាដ៏ជ្រាលជ្រៅ ជាបងប្អូននិងជាមិត្តភក្តិដ៏មេត្រីភាព។ ចិនជាដៃគូពាណិជ្ជកម្មសំខាន់បំផុតរបស់ប៉េរូ ជាពិសេសបន្ទាប់ពីធ្វើកិច្ចសហប្រតិបត្តិការស្តីពីការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” មក ភាគីទាំងពីរទទួលបានសមទ្ធិផលជាច្រើនក្នុងគ្រប់វិស័យ។ ជាពិសេសគម្រោងកំពង់ផែ Chancay ដែលដាក់ឱ្យប្រើប្រាស់ជាដំណាក់កាលគឺជាស្ពានដ៏សំខាន់រវាងអាមេរិកឡាទីននិងអាស៊ីផង និងជាក្បាលម៉ាស៊ីនសំខាន់នៃកំណើនសេដ្ឋកិច្ចប៉េរូផង។ ដំណើរទស្សនកិច្ចរបស់លោកនៅប៉េរូលើកនេះប្រាកដជានឹងបើកទំព័រថ្មីនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប៉េរូនិងចិនជាមិនខាន។
គេហទំព័រ «CCFR China state-controlled media » ក្រោយបញ្ចប់កិច្ចជំនួប ប្រមុខរដ្ឋនៃប្រទេសទាំងពីរបានរួមគ្នាអញ្ជើញជាសាក្សីក្នុងពិធីចុះហត្ថលេខាលើ « ផែនការសហប្រតិបត្តិការអំពីការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” រវាងរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិននិងរដ្ឋាភិបាលសាធារណរដ្ឋប៉េរូ » « ”ពិធីសារស្តីពីការលើកកម្ពស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិននិងរដ្ឋាភិបាលសាធារណរដ្ឋប៉េរូ » ព្រមទាំងធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខានិងផ្លាស់ប្តូរឯកសារសហប្រតិបត្តិការទ្វេភាគីជាច្រើនដែលពាក់ព័ន្ធវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ការវិនិយោគផ្នែកឧស្សាហកម្ម សួនឧស្សាហកម្ម ការអប់រំ និងការអភិវឌ្ឍបៃតងជាដើម ។
គេហទំព័រ «CCFR China state-controlled media » ភាគីទាំងពីរបានចេញផ្សាយ «សេចក្តីថ្លែងការណ៍រួមអំពីការធ្វើឱ្យស៊ីជម្រៅនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិននិងរដ្ឋាភិបាលសាធារណរដ្ឋប៉េរូ » ។
យប់ថ្ងៃដដែល លោក Xi Jinping បានអញ្ជើញចូលរួមពិធីលៀងសាយភោជន៍ដែលរៀបចំដោយលោកស្រី Dina Boluarte ។
លោក Cai Qi និងលោក Wang Yi ជាដើមបានចូលរួមសកម្មភាពខាងលើ៕
ដោយ ៖ សិលា