សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត​ ថ្លែង​អំណរគុណ​ដល់រដ្ឋបាលរាជធានីភ្នំពេញ ក្រុមការងារពាក់ព័ន្ធដែលបានជួយបោសសម្អាត និងគ្រប់គ្រងអនាម័យសួនច្បារតំបន់កម្សាន្តនានា​

ចែករំលែក៖

ភ្នំពេញ​៖​ សម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ នៅព្រឹក​ថ្ងៃ​សៅរ៍​ទី​១៦​ ខែវិច្ឆិកា​ ឆ្នាំ​២០២៤នេះ​ បានថ្លែង​អំណរគុណដល់រដ្ឋបាលរាជធានីភ្នំពេញ ក្រុមការងារពាក់ព័ន្ធ ព្រះថេរានុថេរៈ លោកតាលោកយាយ អ៊ំពូមីង បងប្អូន និងក្មួយៗទាំងអស់ ដែលបានជួយបោសសម្អាតនិងគ្រប់គ្រងអនាម័យនៅតាមសួនច្បារតំបន់កម្សាន្តនិងតំបន់ប្រារព្ធពិធីនានានៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ  អកអំបុក ឆ្នាំ២០២៤ ដើម្បីរក្សាបាននូវសោភណភាពជូនដល់ប្រជាពលរដ្ឋខ្មែរយើង និងជនបរទេសជាភ្ញៀវទេសចរ ដែលបានចូលរួមទស្សនាកម្សាន្ត ប្រកបដោយទឹកមុខសប្បាយរីករាយក្រោមម្លប់នៃសន្តិភាព៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print