ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍នៅលើបណ្ដាញសង្គមហ្វេសប៊ុកថា ៖ នៅព្រឹកថ្ងៃទី១១ ខែសីហា នេះ លោកតា ពុត សឿន ដែលបងប្អូនប្រជាពលរដ្ឋធ្លាប់បានតាមដានជីវិតជា «ជនចាស់ជរាធាក់ស៊ីក្លូអាយុ៨៩ឆ្នាំ» នៅទីក្រុងភ្នំពេញ ដែលត្រូវបានសម្តេចតេជោ ហ៊ុន សែន បំពេញបំណងប្រាថ្នារបស់លោកតាគឺថ្ងៃនេះបានទទួលអំណោយផ្ទះដ៏ស្រស់ស្អាតហើយ ដែលបានប្រគល់ជូនដោយលោកស្រី ហ៊ុន ម៉ាណា ប្រធានមូលនិធិបាយ័ន និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ។
ផ្ទះនេះប្រសិទ្ឋនាមថា «ផ្ទះទេវតា» ដែលជាអំណោយដ៏ថ្លៃថ្លាររបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។
សូមជូនពរលោកតា ពុត សឿន រស់នៅសុខសប្បាយចាប់ពីពេលនេះតទៅ និងសូមឲ្យវប្បធម៌នៃការចែករំលែក និងចេះជួយគ្នាកើតមានដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស៕
ដោយ៖ សុខ ខេមរា
...