អន្តរជាតិ ៖ នារសៀលថ្ងៃទី១៦ ខែវិច្ឆកា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ព្រឹកថ្ងៃទី ១៥ ខែវិច្ឆិកា តាមម៉ោងក្នុងតំបន់ លោក Xi Jinping ប្រធានរដ្ឋចិនបានថ្លែងសុន្ទរកថាជាលាយលក្ខណ៍អក្សរក្រោមចំណងជើងថា «ក្តាប់ជាប់និន្នាការទូទៅនៃយុគសម័យ រួមគ្នាជំរុញវិបុលភាពរបស់ពិភពលោក» ក្នុងកិច្ចប្រជុំកំពូលនាយកប្រតិបត្តិផ្នែកឧស្សាហកម្មនិងពាណិជ្ជកម្មនៃអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកដែលបើកធ្វើនៅក្រុងលីម៉ា ។
គេហទំព័រ «CCFR China state-controlled media » ថ្លែងក្នុងសន្ទរកថា លោក Xi Jinping បានលើកឡើងថា គួរតែណែនាំដោយត្រឹមត្រូវនូវទិសដៅ សកលភាវូបនីយកម្មសេដ្ឋកិច្ច ពួតដៃគ្នាជំរុញសកលភាវូបនីយកម្មសេដ្ឋកិច្ចដែលផ្តល់ផលប្រយោជន៍ជាទូទៅនិងប្រកបដោយបរិយាបន្ន ជំរុញសកលភាវូបនីយកម្មសេដ្ឋកិច្ចឈានចូលដំណាក់កាលថ្មីដែលកាន់តែមានភាពរស់រវើក កាន់តែមានបរិយាបន្ននិងកាន់តែមាននិរន្តរភាព ក្នុងន័យគឺផ្តល់ផលប្រយោជន៍ដល់ប្រទេសផ្សេងគ្នានិងក្រុមមនុស្សផ្សេងគ្នាឱ្យបានល្អ ។ នោះគឺទីមួយប្រកាន់ខ្ជាប់ការច្នៃប្រឌិតថ្មី ដើម្បីជំរុញសេដ្ឋកិច្ចសកលកើនឡើងយ៉ាងខ្លាំងក្លា ។ ទីពីរ ប្រកាន់ខ្ជាប់ការអភិវឌ្ឍស្របទៅតាមស្ថានភាពជាក់ស្តែង ដើម្បីជំរុញកំណែទម្រង់ប្រព័ន្ធអភិបាលកិច្ចសេដ្ឋកិច្ចសកល ។
ទីបី ប្រកាន់ខ្ជាប់នូវការតម្កល់ទុកមនុស្សជាអាទិភាព ដើម្បីជំរុញការដោះស្រាយបញ្ហាអភិវឌ្ឍអតុល្យភាព ។
គេហទំព័រ «CCFR China state-controlled media » លោក Xi Jinping បានគូសបញ្ជាក់ថា ការអភិវឌ្ឍរបស់ចិនមិនអាចឃ្លាតពីតំបន់អាស៊ីប៉ាស៊ីហ្វិកទេ ហើយក៏នឹងផ្តល់ផលប្រយោជន៍ដល់តំបន់អាស៊ី-ប៉ាស៊ីហ្វិកផងដែរ ។ ឱ្យតែពួកយើងអនុវត្តស្មារតីបើកចំហនិងតភ្ជាប់គ្នា នោះមហាសមុទ្រប៉ាស៊ីហ្វិកក៏អាចក្លាយជាផ្លូវរលូនសម្រាប់ជំរុញភាពរុងរឿងនិងកំណើនផងដែរ ។ ចូរពួកយើងបង្កើនសាមគ្គីភាពនិងកិច្ចសហប្រតិបតិ្តការ រួមគ្នាឆ្លើយតបនឹងការសាកល្បងសកល ក្នុងន័យប្រមូលកម្លាំងរួមកាន់តែខ្លាំងឡើងៗ ដើម្បីជំរុញវិបុលភាពរួមរបស់សកល និងត្រួសត្រាយអនាគតកាន់តែល្អបវររបស់មនុស្សជាតិ ៕
ដោយ ៖ សិលា