កម្មកររោងចក្រកាត់ដេរ សាងមុីន ជិត៣០០នាក់បិទផ្លូវទាមទាឲ្យថៅកែចេញមុខដោះស្រាយរឿងប្រាក់ខែជូន

ចែករំលែក៖

ភ្នំពេញ៖ កម្មកររោងចក្រប្រមានជិត៣០០នាក់ប្រមូលផ្តុំគ្នាតវ៉ាទាមទារកប្រាក់ខែ បន្ទាប់ពីថៅកែរត់គេចខ្លួនបាត់ សង្ស័យតែក្ស័យធន់ ដោយមិនទាន់បើកប្រាក់ឈ្នួលជូនកម្មករ ។

ករណីបាតុកម្មនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦ នៅមុខរោងចក្រ យីហោសាងមុីន អគារលេខ៣៥ ក្នុងសួនកាណាឌីយ៉ា ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

តាមសម្តីកម្មករ បានឲ្យដឹងថា រោងចក្រកាត់ដេរសម្លៀកបំពាក់ខាងលើ មានថៅកែជាជនជាតិកូរ៉េ មានកម្មករសរុបរួម៤៥០នាក់ តែមកដល់ពេលនេះ សល់តែ២៨០នាក់ទេ ហើយ កាលពីសប្តាហ៍មុន ថៅកែបានផ្អាកការងារដោយប្រាប់ថា សុំទូទាត់លុយ៥០ភាគរយ តែរងចាំថ្ងៃទី១០ ខែសីហា សូមឲ្យបងប្អូនកម្មករមកបើកលុយ។ លុះដល់ថ្ងៃកំណត់ថ្ងៃថៅកែសន្យាទៅហើយ មិនឃើញទូទាត់លុយ កុំថាឡើយប្រាក់ខែពេញ សូម្បីតែសន្យា ៥០ភាគរយ ក៏មិនមានបើកឲ្យដែរ រហូតដល់ព្រឹកថ្ងៃទី១១ ខែសីហា នេះ បែរជាទ្វារច្រករោងចក្របិទចាក់សោជិតគ្មានឃើញថៅកែរដ្ឋបាលណាមានវត្តមានឡើយ ទើបកម្មករនាំគ្នាផ្អើលឆោឡោតវ៉ាទាមទា និងសុំការអន្តរាគមន៍ ពីអាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធ ។ នៅកន្លែងកើតហេតុកម្មករ២៨០នាក់ អស់ជំនឿទៅលើថៅកែរោងចក្រ ក្រោយពីរត់គេចខ្លួនហើយបានប្រមូលផ្តុំគ្នា ឈរបិទច្រកចូលសួនកាណាឌីយ៉ាមួយសន្ធុះធំ ក្រោយពីមានការសម្របសម្រួលពីជាជ្ញាធរ ទើបបើកច្រកផ្លូវចូល រួចទៅប្រមូលផ្តុំតវ៉ា ខាងមុខរោងចក្រវិញ ។

ក្រុមកម្មករសូមអំពាវនាវផងដែរ ដល់អាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធមេត្តាជួយដោះស្រាយ ខណៈដែលថៅកែរោងចក្រជនជាតិកូរ៉េបានរត់គេចខ្លួនបាត់ ធ្វើឲ្យកម្មករទាមទារប្រាក់ឈ្នួល ៕

5179f7c6-f9eb-4566-85dc-1f9ea6410b65 28acfa81-8ab1-4bd1-98ac-0081ed08f560 fbb0447a-e85f-4152-bca4-1604dbb03954

ដោយ៖ សុខាសែនជ័យ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print