បទ​ល្មើ​សនេសាទខុស​ច្បាប់​ ចំនួន​០២ទី​តាំង​នៅស្រុកសង្កែ​ ត្រូវ​បានបង្រ្កាប​ និងដុតបំផ្លាញចោលវត្ថុតាងជាច្រើន

ចែករំលែក៖

ខេត្ត​បាត់ដំបង​៖​ លោកឧត្តមសេនីយ៍ទោ​ ដាញ់​ អេង​ប៊ុន​ចាន់​ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ បានឱ្យដឹងថា​ កម្លាំងសមត្ថកិច្ចនគរបាលខេត្ត​ បានបន្តចុះអនុវត្តបង្រ្កាបបទល្មើសនេសាទខុស​ច្បាប់​ចំនួន​ ០២ទី​តាំង​នៅស្រុកសង្កែ​ ព្រមទាំង​រឹបអូស​វត្ថុតាង​ជាឧបករណ៍នេសាទខុសច្បាប់ជាច្រើន​ យកមកដុត​កម្ទេច​ចោល​នៅ​នឹងកន្លែង។

លោកស្នងការខេត្ត​ បានឱ្យដឹងទៀតថា​ ក្នុងប្រតិបត្តិការចុះបង្ក្រាប​ខាងលេីនេះ​ បានធ្វេីឡេីង​នៅថ្ងៃទី១៦ ខែវិច្ឆិកា​ ឆ្នាំ២០២៤ម្សិលមិញនេះ​ ដោយ​កម្លាំងនគរ​បាលក្នុងផែនជំនាញ​ រួមជាមួយកម្លាំងនគរបាលស្រុកសង្កែដែល​មានលោក​សេនីយ៍ទោ យុត តុងហូ ជាអធិ​ការ​នគរបាលស្រុកចុះបង្រ្កាបបទ​ល្មើ​សនេសាទខុស​ច្បាប់​ ចំនួន​០២ទី​តាំង​ មានដូចខាងក្រោម​៖

១-ចំណុចបឹងម៉ាត់(ភូមិសាស្រ្តភូមិអណ្ដូងត្រាចឃុំកំ​ពង់ព្រះ)ក-ាប់បំផ្លាញឡុកចាប់ត្រីចំនួន០៤និងដុតបំផ្លាញសាច់មងបានចំនួន១,២០០ម៉ែត្រដកបង្គោលចំនួន៣៥០ដើម​និងប្រលែងកូនត្រីប្រហែល៥០គីឡូ​ក្រាម។

២-ចំណុចបឹងអាចក(ភូមិកំពង់ព្រះ ឃុំកំពង់ព្រះ)ក-ាប់​ បំផ្លាញឡុកត្រីចំនួន០៤ ដុតបំផ្ល្លាញសាច់ម៉ងបានចំនួន១៥០០ម៉ែត្រដកបង្គោលចំនួន ៤​០០ដើមនិងបានប្រលែងកូនត្រីប្រ​ហែល១០០គីឡូក្រាម៕

...

ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print