បុណ្យអុំទូក ៖ ភ្ញៀវជាតិនិង ភ្ញៀវទេសចរអន្តរជាតិជាង ៦លាននាក់ មកកម្សាន្តនៅភ្នំពេញ

ចែករំលែក៖

ភ្នំពេញ ៖ រយៈពេល៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២៤ មាន ប្រជាពលរដ្ឋ ជាភ្ញៀវជាតិនិង ភ្ញៀវទេសចរអន្តរជាតិជាង ៦លាននាក់ បានមកទស្សនាការប្រណាំងទូក នៅមាត់ទន្លេផងការដើរទិញទំនិញតាមស្តង់តាំងពិពរណ័ទំនិញជាច្រើន នៅតាមទីតាំងនីមួយៗ ក្នុងរាជធានីភ្នំពេញ ព្រមទាំងទស្សនាការប្រគំតន្ត្រីតាមទម្រង់សិល្បៈបុរាណ និងសម័យ នៅតាមសួនសាធារណៈផងដែរ ដើរលេងកំសាន្តសប្បាយប្រកបដោយទឹកមុខរីករាយក្រោមម្លប់នៃសន្តិភាព។

នេះបើតាមការបញ្ជាក់ឱ្យដឹងពីលោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាល និងជាអ្នកនាំពាក្យ រដ្ឋបាលរាជធានីភ្នំពេញ។ ប្រភពបញ្ជាក់ថា សម្រាប់ថ្ងៃទី១ មានអ្នកចូលរួម ទស្សនាកម្សាន្ត ជាង១លាន១សែននាក់, ថ្ងៃទី២ មានប្រមាណជាង ២លាន ២សែននាក់ និងថ្ងៃទី៣ ដែលជាថ្ងៃបញ្ចប់នៃព្រះរាជពិធីបុណ្យអុំទូក មានប្រមាណជាង ២លាន៩សែននាក់ ។

លោកស្រីអ្នកនាំពាក្យ បានបន្តថា ចំពោះការងារ រក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងរៀបរយវិញ មានការការពាររក្សាសន្តិសុខសុវត្ថិភាព ដោយយកចិត្តទុកដាក់ ពីបងប្អូនមន្ត្រីរាជការ កងកម្លាំង មានសមត្ថកិច្ច ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតី ហើយមានការយកចិត្តទុកដាក់ខ្ពស់បំផុតពីសំណាក់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រួមជាមួយថ្នាក់ដឹកនាំជាតិ និងកងកម្លំាងគ្រប់ផ្នែកដែលពាក់ព័ន្ធធ្វើឱ្យព្រះរាជពិធីនេះ មានសន្តិសុខ សណ្តាប់ ធ្នាប់ល្អណាស់ ពោលគឺពុំមានបញ្ហាអ្វីកើតឡើងគួរឱ្យកត់សម្គាល់ឡើយ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print