ពិព័រណ៍អាកាសចរណ៍និងអវកាសអន្តរជាតិចិនលើកទី ១៥ បានបិទបញ្ចប់ដោយមានការចុះកិច្ចព្រមព្រៀងក្នុងទំហំលើសពី ០,២៨ទ្រីលានយាន់ប្រាក់ចិន

ចែករំលែក៖

អន្តរជាតិ ៖ នាព្រឹកថ្ងៃទី១៨ ខែវិច្ឆកា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ពិព័រណ៍អាកាសចរណ៍និងអវកាសអន្តរជាតិចិនលើកទី ១៥ បានបិទបញ្ចប់នៅទីក្រុង Zhuhai ខេត្ត Guangdong ប្រទេសចិនកាលពីថ្ងៃទី ១៧ ខែវិច្ឆិកា ។ កិច្ចព្រមព្រៀងសហប្រតិបត្តិការក្នុងទំហំសរុបប្រហែល ២៨៥,៦ ពាន់លានយាន់ប្រាក់ចិនត្រូវបានចុះហត្ថលេខានៅក្នុងពិព័រណ៍លើកនេះ យន្តហោះប្រភេទផ្សេងៗចំនួន ១១៩៥ គ្រឿងបានសម្រេចការលក់ដូរ។

គេហទំព័រ «CCFR China state-controlled media » យោងតាមស្ថិតិរបស់គណៈកម្មាធិការរៀបចំពិព័រណ៍ឱ្យដឹងថា ក្នុងអំឡុងពេលពិព័រណ៍ដែលមានរយៈពេល៦ថ្ងៃ ក្រុមហ៊ុនសរុបចំនួន ១០២២ មកពីប្រទេស និងតំបន់ចំនួន ៤៧ បានចូលរួមក្នុងការតាំងពិព័រណ៍លើកនេះ ដោយបានដាក់តាំងបង្ហាញយន្តហោះចំនួន២៦១គ្រឿង និងសព្វាវុធលើគោកចំនួន ២៤៨ ប្រភេទ បានទាក់ទាញអ្នកទស្សនាជិត៥៩ម៉ឺននាក់។
គេហទំព័រ «CCFR China state-controlled media » ពិព័រណ៍អាកាសចរណ៍និងអវកាសលើកនេះក៏បានបង្ហាញពីផលិតផលជឿនលឿនមួយចំនួន ដូចជា “រថយន្តហោះ”និងយានហោះត្រង់ឡើងចុះគ្រប់បែបយ៉ាង ដែលបានទាក់ចិត្តរបស់អ្នកទស្សនាយ៉ាងខ្លាំង៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print