មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានជំរុញឱ្យយោធាបង្កើនសមត្ថភាពប្រយុទ្ធរបស់ខ្លួន នៅក្នុងបរិបទដែលទីក្រុងព្យុងយ៉ាងត្រូវបានគេនិយាយថា បានបញ្ជូនកងទ័ពរាប់ពាន់នាក់ទៅកាន់ប្រទេសរុស្ស៊ី។
សារព័ត៌មាន KCNA បានផ្សាយនៅថ្ងៃទី១៨ វិច្ឆិកា ថា កាលពីថ្ងៃទី 17 ខែវិច្ឆិកា លោក Kim បានថ្លែងសុន្ទរកថានៅក្នុងសន្និសីទមួយដែលមានការចូលរួមពីមេបញ្ជាការកងវរសេនាតូច និងគណៈកម្មាធិការនយោបាយក្នុងទីក្រុងព្យុងយ៉ាង ដោយក្នុងនោះលោកបានស្នើឱ្យពង្រឹងកម្លាំងផ្នែកនយោបាយ និងយោធា និងបង្កើនប្រសិទ្ធភាពប្រយុទ្ធខ្ពស់ ដើម្បីធានាថាកងកម្លាំងប្រដាប់អាវុធអាចឆ្លើយតបទៅនឹងសង្គ្រាម។
មេដឹកនាំកូរ៉េខាងជើងបាននិយាយថា ការគំរាមកំហែងពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តកំពុងជំរុញភាពតានតឹងនៅលើឧបទ្វីបនេះឱ្យទៅជា “ដំណាក់កាលដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្រ”។ លោកបានហៅឧបទ្វីបកូរ៉េថាជាចំណុចក្តៅបំផុតរបស់ពិភពលោក។
KCNA បានដកស្រង់សម្តីលោក Kim ថា៖ «លោកប្រធានអំពាវនាវឲ្យអ្នករាល់គ្នាខិតខំប្រឹងប្រែងដើម្បីពង្រឹងសមត្ថភាពប្រយុទ្ធ។ ព័ត៌មាននេះត្រូវបានចេញផ្សាយដោយ KCNA ក្នុងបរិបទដែលលោកខាងលិចបន្តនិយាយអំពីការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សក្នុងកិច្ចសហប្រតិបត្តិការយោធារវាងកូរ៉េខាងជើង និងរុស្ស៊ី។
សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងអ៊ុយក្រែនជឿថា មានទាហានកូរ៉េខាងជើងជាង ១០.០០០នាក់នៅក្នុងប្រទេសរុស្ស៊ី ដើម្បីគាំទ្រទីក្រុងម៉ូស្គូ ក្នុងជម្លោះរបស់ខ្លួនជាមួយក្រុងគៀវ ហើយខ្លះកំពុងប្រយុទ្ធគ្នានៅក្នុងខេត្ត Kursk របស់រុស្ស៊ី៕
រូបថត: KCNA