ប្រទេសជាច្រើនអំពាវនាវឱ្យមានបទឈប់បាញ់ក្នុងអំឡុងពេលមហាសន្និបាតស្តីពីការប្រែប្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិ

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖  នៅក្នុងមហាសន្និបាតនៃភាគីហត្ថលេខីលើកទី ២៩នៃ”អនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីបម្រែបម្រួលអាកាសធាតុ” (ហៅកាត់ COP29)  ដែលបានរៀបចំឡើងនៅទីក្រុងបាគូ រដ្ឋធានីនៃប្រទេសអាស៊ែបៃហ្សង់ ដោយទទួលបានការបំផុសគំនិតពីការបញ្ឈប់សកម្មភាពយោធាក្នុងអំឡុងពេលការប្រកួតកីឡាអូឡាំពិក ហេតុនេះមានប្រទេសប្រហែល ១៣០ ប្រទេសបានចូលរួមការផ្តួចផ្តើម “បទឈប់បាញ់ក្នុងអំឡុងពេលCOP” ដោយអំពាវនាវឱ្យប្រទេសទាំងអស់បញ្ឈប់សកម្មភាពយោធាក្នុងអំឡុងពេលមហាសន្និបាតអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ ដើម្បីរួមគ្នាឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។

គេហទំព័រ «CCFR China state-controlled media » សេចក្តីថ្លែងការណ៍ដែលចេញដោយប្រធានមហាសន្និបាតនាពេលថ្មីៗកន្លងទៅនេះបានឱ្យដឹងថា ពេលវេលាឈប់បាញ់គ្នាគ្រោងនឹងកំណត់យកខែវិច្ឆិកាដែលជាខណៈពេលបើកធ្វើមហាសន្និបាតស្តីពីការប្រែប្រួលអាកាសធាតុ។ សេចក្តីថ្លែងការណ៍បានចែងថា “បទឈប់បាញ់ក្នុងអំឡុងពេលCOP” មានគោលដៅស្នូលចំនួនពីរ គឺកាត់បន្ថយផលប៉ះពាល់បរិស្ថានពីឧស្ម័នបំពុលដែលកើតចេញពីប្រតិបត្តិការយោធា និងជំរុញឱ្យរួមសាមគ្គីគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ ប្រទេសប្រហែល ១៣០ រួមទាំងប្រទេសចិនផងបានចូលរួមការផ្តួចផ្តើមនេះ ដែលទទួលបានការគាំទ្រពីសំណាក់អង្គការអន្តរជាតិជាង ១០០០ តំណាងសហគ្រាសអាជីវកម្មឯកជន អង្គការសង្គមស៊ីវិល និងឥស្សរជនសាធារណៈដែលមានឥទ្ធិពល៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print