ជនជាតិ វៀតណាម ប្រុស – ស្រី ចំនួន ២៤ នាក់ ត្រូវ បាន បណ្ដេញចេញ តាម ច្បាប់ អន្តោប្រវេសន៍ ចេញពី កម្ពុជា តាម ច្រក ទ្វារ ព្រំដែន អន្តរជាតិ ព្រែក ចាក

ចែករំលែក៖

កម្ពុជា-វៀតណាម ៖ ជនជាតិ វៀតណាម ប្រុស – ស្រី ចំនួន ២៤ នាក់ ត្រូវ បាន បណ្ដេញចេញ តាម ច្បាប់ អន្តោប្រវេសន៍ ចេញពី កម្ពុជា តាម ច្រក ទ្វារ ព្រំដែន អន្តរជាតិ ព្រែក ចាក ស្ថិត ក្នុងស្រុក កំពង់ត្រាច ខេត្តកំពត កាលពី វេលា ម៉ោង ១១ ព្រឹក ថ្ងៃ ទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២៤ ។ នេះបើយោងតាមព័ត៌មានដែលអង្គភាព មជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត» ទទួលបាននៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ។

បើ តាម ការ ឱ្យ ដឹង ពី មន្ត្រី នគរបាល ប៉ុស្តិ៍ ច្រក ទ្វារ ព្រែក ចាក បាន ប្រាប់ ឱ្យ ដឹង ថា ៖ ជនជាតិវៀត ណាម ចំនួន ២៤ នាក់ ក្នុង នោះ មាន ស្រី ចំនួន ១១ នាក់ ត្រូវ បាន មន្ត្រី នាយកដ្ឋាន សើ ុ ប អង្កេត និង នីតិវិធី ប្រចាំ ខេត្ត ព្រះ សីហ នុ បាន រកឃើញថា អ្នកទាំងនេះ លួច ស្នាក់ នៅធ្វើ ការងារ ដោយខុស ច្បាប់ ហើយ ត្រូវ បាន បណ្ដេញ ចេញ តាម ច្រក ទ្វារ ព្រំដែន អន្តរជាតិ ព្រែក ចាក ។

ការ បញ្ជូន ពួក គេ ឱ្យ ត្រឡប់ ទៅ ប្រទេស របស់ ខ្លួន វិញ នោះ ក៏មាន ខាង អាជ្ញាធរ វៀតណាម មក ទទួលយក នៅច្រកទ្វារព្រំដែនផង ដែរ ។ 

កាលពី ខែ មុន នៅ ថ្ងៃ ទី ៦ មិថុនា ក៏ មាន ការ បណ្ដេញចេញ ជនជាតិ វៀតណាមចំនួន ៤៦ នាក់ ដែល លួច ស្នាក់ នៅ ធ្វើ ការងារខុសច្បាប់ ម្ដងមកហើយដែរ ។ នេះ បើ តាម របាយ ការណ៍ របស់ អគ្គនាយកដ្ឋាន អន្តោ ប្រវេសន៍ ដែល ផ្សព្វ ផ្សាយ នៅ លើ ទំព័រ ហ្វេ ស ប៊ុ ក ៕ 

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print