ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចែកជូននូវ ទឹកពិសារបរិសុទ្ធកម្ពុជា ភេជ្ជៈអាយស៍(IZE) ភេសជ្ជៈ BOOSTRONG និងថវិកា ដែលជាអំណោយដ៏ថ្លៃថ្លារបស់ លោក អភិបាល នៃគណៈអភិបាលខណ្ឌឫស្សីកែវ និង លោកអ្នកឧកញ៉ា ឧកញ៉ា លោកជំទាវឧកញ៉ា លោកជំទាវ លោក លោកស្រី ជាសប្បុរសជន ជូនដល់កងកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ចូលរួមការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព និងរបៀបរៀបរយ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ ប្រកបដោយជោគជ័យ។
ក្នុងនាម អធិការនគរបាលខណ្ឌឫស្សីកែវ ខ្ញុំបាទសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅ និងសូមគោរពជូនពរ លោកអភិបាល លោកអ្នកឧកញ៉ា ឧកញ៉ា លោកជំទាវឧកញ៉ា លោកជំទាវ លោក លោកស្រី ទទួលបានសុខភាពល្អ ជោគជ័យគ្រប់ភារកិច្ច និងសូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ៖ ជីណា