អាជ្ញាធរចុះអប់រំ និងបានឱ្យម្ចាស់រថយន្តដែលបានកែច្នៃរថយន្តសម្រាប់ដឹកកម្មករខុសលក្ខណៈបច្ចេកទេសធ្ងន់ធ្ងរកាត់ឱ្យមកសភាពដើមវិញ

ចែករំលែក៖

ភ្នំពេញ​៖​ លោក​ ផន​ រឹម​ អនុរដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ បានឱ្យដឹងថា​ អាជ្ញាធរបានចុះអប់រំ និងបានឱ្យម្ចាស់រថយន្តដែលបានកែច្នៃរថយន្តសម្រាប់ដឹកកម្មករខុសលក្ខណៈបច្ចេកទេសធ្ងន់ធ្ងរកាត់ឲ្យមកសភាពដើមវិញ ព្រមទាំងបានបំពេញតាមលក្ខណៈបច្ចេកទេសដែលច្បាប់កំណត់ ដោយបានយករថយន្តមកត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត(ឆៀក)រួចរាល់។

លោកអ្នកនាំពាក្យរូបនេះ​ បានបន្តថា​ ក្នុងនាមស្ថាប័នបច្ចេកទេស លោកសូមថ្លែងអំណរគុណដល់អាជ្ញាធរមានសមត្ថកិច្ចខេត្តកំពង់ស្ពឺ ដែលបានធ្វើកិច្ចការនេះយ៉ាងឆាប់រហ័ស ដើម្បីធានាភាពស្របច្បាប់ ជាពិសេសសុវត្ថិភាពកម្មករ-កម្មការិនីរោងចក្រ ដែលត្រូវធ្វើដំណើរដោយមធ្យោបាយដឹកជញ្ជូនខាងលើ។

...

បន្ថែមពីនេះ​ លោកអ្នកនាំពាក្យ​ ក៏សូមថ្លែងអំណរគុណដល់ម្ចាស់រថយន្ត ដែលបានសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដោយធ្វើកិច្ចសន្យា ផ្តិតមេដៃ កែកាត់ទ្រុងសម្រួលរថយន្តរបស់ខ្លួន ដែលបានកែច្នៃខុសលក្ខណៈបច្ចេកទេស ឱ្យមកសភាពដើមវិញ ដើម្បីភាពស្របច្បាប់ផង និងធានាសុវត្ថិភាពក្នុងការដឹកជញ្ជូនបងប្អូនកម្មករកម្មការិនីរោងចក្រផង៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print