អ្នកទាញយកកម្មវិធី Cambodia e-Arrival មានជាងកន្លះលាននាក់ហើយ ខណៈចំនួនអ្នកបំពេញបែបបទហក់ឡើងកាន់តែខ្ពស់

ចែករំលែក៖

ភ្នំពេញ ៖ គិតចាប់ពីដើមខែកញ្ញា រហូតដល់ពាក់កណ្ដាលខែវិច្ឆិកា ឆ្នាំ២០២៤នេះ អ្នកទាញយកកម្មវិធី Cambodia e-Arrival ទៅប្រើប្រាស់បានកើនឡើងដល់ជាង៥៤ម៉ឺននាក់ហើយ។ នេះបើតាមលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។

បើតាមលោកបណ្ឌិត ទូច សុឃៈ អ្នកទាញយកកម្មវិធីទៅប្រើមានជាងកន្លះលាន ប៉ុន្តែចំនួនអ្នកបានចូលទៅបំពេញបែបបទចេញ និងចូលប្រទេសមាណជាង ៣លាន ១សែននាក់ឯណោះ ទាំងអ្នកបំពេញពីចំងាយ និងអ្នកមកបំពេញផ្ទាល់នៅច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិ។

អាកាសយានដ្ឋានអន្តរជាតិដែលកំពុងដំណើរការប្រព័ន្ធ Cambodia e-Arrival ជូនភ្ញៀវបំពេញបែបបទនោះ រួមមាន អាកាសយាន្តដ្ឋានអន្តជាតិភ្នំពេញ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ និងអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ។

Cambodia e-Arrival គឺជាសមិទ្ធផលរួមមួយរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ដើម្បីរួមចំណែកបង្កភាពងាយស្រួលដល់ភ្ញៀវជាតិ និងអន្តរជាតិ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ នៃរដ្ឋសភា។

ក្នុងប្រព័ន្ធ Cambodia e-Arrival អ្នកដំណើរ អាចចូលទៅបំពេញព័ត៌មានខ្លីៗ រួមមាន ៖
១.ការប្រកាសសុខភាពរបស់សុខាភិបាល ។២.ការស្នើសុំទិដ្ឋាការពេលមកដល់របស់អន្តោប្រវេសន៍ ។
៣.សលាកបត្រចូល-ចេញរបស់អន្តោប្រវេសន៍ ។
និង៤.ការប្រកាសរបស់គយ។

ការប្រើប្រាស់ Cambodia e-Arrival សាធារណជន ឬ អ្នកដំណើរជាតិ និងអន្តរជាតិ អាចចូលបំពេញបាន៧ថ្ងៃមុនថ្ងៃចេញដំណើរ និងអាចប្រើបានចំនួន៧ភាសាឯណោះ។ នេះបើតាមលោកបណ្ឌិត ទូច សុឃៈ ដដែល។

ដើម្បីប្រើប្រាស់ សាធារណជនគ្រាន់ តែចូលទៅ App & Website APP: Cambodia e-Arrival (App Store & Play Store) និង Website: https://interior.gov.kh/tech_application_suite៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print