ភ្នំពេញ៖ បុរសម្នាក់២នាក់បើករថយន្ដកូរ៉េមួយគ្រឿងចូលពីលើស្ពានជ្រោយឆ្ពោះមករង្វង់គួចកាំណុងធ្វើដំណើរដល់ចំនុចផ្លូវកាងដាច់ហ្វ្រាំងបួងចង្កូតមកបុកឃឿនផ្លូវបណ្ដាលអោយក្រឡាប់រថយន្ដក្រឡាប់ផ្ងារជើងម្ខាង តែសំណាងល្អមិនបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរនោះទេ។ ហេតុការគ្រោះថ្នាក់ចរាចរនេះកើតឡើងកាលពីវេលាម៉ោង២ និង៥០នាទី រសៀល នៅថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្ថិតត្រង់ចំនុចរង្វង់មូលគួចកាណុង ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។
យោងតាមប្រភពព័ត៌មានពីអ្នកបើកបររថយន្ដម៉ាកកូរ៉េ២តោនកន្លះមួយគ្រឿងក្បាលពណ៌ខៀវ ពាក់ផ្លាកលេខភ្នំពេញ 2N. 9004 បានធ្វើដំណើរចុះពីលើស្ពានជ្រោយចង្វារឆ្ពោះមករង្វង់មូលគួចកាណុង លុះធ្វើដំណើរដល់ចំនុចកើតហេតុក៍បានដាច់ហ្វ្រាំងរថយន្ដរួចក៍បានព្យាយាមគេចពីអ្នកធ្វើដំណើរតាមដងផ្លូវក៍បួងចង្កូតទៅបុកឃឿនផ្លូវបណ្ដាលអោយក្រឡាប់ផ្ងារជើងម្ចាងខាងស្ដាំរថយន្ដរងការខូចខាត ចំណែកឃឿនផ្លូវខូចខាតតិចតួច។
ដោយឡែកក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះមិនបង្កអោយអ្នកធ្វើដំណើររងរបួសនោះទេ ។
បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងចំនុចកើតហេតុបានទាក់ទងទៅសមត្ថកិច្ចជំនាញ់ចរាចរផ្លូវគោកធ្វើការស្ទួចយកទៅរក្សារទុកនៅអធិដ្ឋាននគរបាលខណ្ឌដូនពេញរងចាំដោះតាមផ្លូវច្បាប់នៅពេលក្រោយ ៕ដោយ ៖ ភារ៉ា ដង្កោ