សម្ដេចធិបធីនាយករដ្ឋមន្ត្រីសម្រេចផ្ទេរប្រធានមន្ទីររៀបចំដែនដីខេត្តព្រះវិហារ និងកំពត ឱ្យមកបម្រើការងារនៅទីស្ដីការក្រសួង ខណៈតែងតាំងមន្ត្រីរាជការ២រូបជំនួសវិញ

ចែករំលែក៖

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាកាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ បានចេញអនុក្រឹត្យសម្រេចផ្ទេរប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់និងសុរិយោដីខេត្ត ចំនួន០២រូប គឺលោក សំ សារឿង និង លោក ដាញ់ សារី នៅខេត្តព្រះវិហារ និងខេត្តកំពត ឱ្យទៅបម្រើការងារនៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ នេះបើតាមអនុក្រឹត្យដែលបណ្ដាញសារព័ត៌មាន មជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត» ទទួលបាននៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ ២០២៤នេះ។
នៅក្នុងអនុក្រឹត្យរាជរដ្ឋាភិបាលបានសម្រេច ៖ ត្រូវបានសម្រួលភារកិច្ចមន្ត្រីរាជការចំនួន ០២ រូប ពីប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្ត ឱ្យមកបម្រើការងារនៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដូចមានរាយនាមខាងក្រោម៖
១- លោក សំ សារឿន អគ្គលេខ ១៧៣២០០០៣៣០ ឋានន្តរស័ក្តិមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែពិសេស ថ្នាក់លេខ ៥ នៃក្របខណ្ឌមន្ត្រីបច្ចេកទេសជាន់ខ្ពស់ សម្រួលភារកិច្ចពីប្រធានមន្ទីរ រៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះវិហារ ឱ្យមកបម្រើ ការងារនៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
២- លោក ដាញ់ សារី អត្តលេខ ១៧៨១៤០០១៤៤ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ ៦ នៃក្របខណ្ឌមន្ត្រី គ្រប់គ្រងរដ្ឋបាល សម្រួលភារកិច្ចពីប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពត ឱ្យមកបម្រើការងារនៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
ត្រូវបានតែងតាំងមន្ត្រីរាជការចំនួន០២រូប ជាប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្ត នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដូចមានរាយនាមខាងក្រោម៖
១- លោក ព្រាប សុផាត អត្តលេខ ១៧៧២១០០១៧៦ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ ៣ នៃក្របខណ្ឌមន្ត្រី គ្រប់គ្រងរដ្ឋបាល ជាប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពត ជំនួសលោក ដាញ់ សារី ដែលទទួលភារកិច្ចថ្មី
២- លោក សរ សាវេត អគ្គលេខ ១៧៩១៧០០០៤៩ ឋានន្តរស័ក្តិអនុមន្ត្រី ថ្នាក់លេខ ១ នៃក្របខណ្ឌមន្ត្រី គ្រប់គ្រងរដ្ឋបាល ជាប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រះវិហារ ជំនួសលោក សំ សារឿន ដែលទទួលភារកិច្ចថ្មី។
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមការកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print