រដ្ឋមន្រ្តីក្រសួងបរិស្ថានកម្ពុជា ផ្តល់កិច្ចសម្ភាសន៍ជាមួយអ្នកកាសែតចិនធំៗ ជុំវិញការអនុវត្តគោលដៅជាយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការការឆ្លើយតបនឹងបញ្ហាបរិស្ថានសកល

ចែករំលែក៖

ប្រទេសអាស៊ែបៃហ្សង់ ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងស្តីពីគោលដៅជាយុទ្ធសាស្រ្តស៊ីជម្រៅ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួមអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ឱ្យទទួលបានលទ្ធផលល្អប្រសើរ ក្នុងបុព្វហេតុបរិស្ថានកម្ពុជា និងការចូលរួមរបស់កម្ពុជាជាមួយអន្តរជាតិ ក្នុងការឆ្លើយតបនឹងបញ្ហាបរិស្ថានសកល ជាមួយអ្នកសារព័ត៌មាន ទូរទស្សន៍ និងទីភ្នាក់កាសែតចិនធំៗ រួមមាន CCTV, China Daily, China News Agency, Xinhua The Paper, The Finance Weekly, Beijing Weekly, China Environment News, Southern Weekend ដែលទទួលបានការអនុញ្ញាតឱ្យជួបសម្ភាសន៍ នៅវេលាម៉ោង ១៧:០០ ល្ងាចថ្ងៃពុធ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងអំឡុងពេលអញ្ជើញដឹកនាំប្រតិភូកម្ពុជាចូលរួមសន្និសីទលើកទី៩ ស្តីពីការប្រែប្រួលអាកាសធាតុ COP29 នៅប្រទេសអាស៊ែបៃហ្សង់។

លោកបណ្ឌិត អ៊ាង សុផល្លែត បានចែករំលែក ចំណេះដឹង ព័ត៌មាន និងទិន្នន័យអំពីស្ថានភាពបរិស្ថាន និងធនធានធម្មជាតិ របស់កម្ពុជាក្នុងការចូលរួម ដើម្បីដោះស្រាយបញ្ហាបរិស្ថានសកល ជាពិសេសការប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុ ចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ការគ្រប់គ្រងសំណល់និងសំរាម ជាពិសេសរួមចំណែកភាពស្អាតលើដី ភាពស្អាតលើផ្ទៃទឹក និងភាពស្អាតលើអាកាស និងចូលរួមដាំដើឈើ ឱ្យបានច្រើន ដើម្បីបង្កើនភាពបៃតង នៅតាមទីសាធារណៈ សហគមន៍ សាលារៀន និងវត្តអារាម និងដាំស្តារព្រៃជាដើម ស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលមានមុំយុទ្ធសាស្រ្ត៣ជាចម្បងគឺ ១ស្អាត បៃតង និងចីរភាព»។ ហើយឈរលើផែនទីចង្អុលផ្លូវមួយនេះ វិស័យបរិស្ថានរបស់កម្ពុជា កំពុងទទួលបានប្រសិទ្ធភាព និងប្រសិទ្ធផលជាបណ្តើរៗ ដើម្បីឈានឆ្ពោះទៅសម្រេចបាន នូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

លើសពីនេះឯកឧត្តមរដ្ឋមន្រ្តី បានចែករំលែកនូវគំនិតផ្តួចផ្តើមរបស់កម្ពុជា ដែលដាក់យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក នៅទូទាំងប្រទេស ដោយមានការចូលរួមពីប្រជាពលរដ្ឋជាង ៩,៧លាននាក់ បានដាក់ចេញយុទ្ធនាការ «កម្ពុជាបៃតង» ដោយចាប់ផ្តើមជាមួ យនឹងការដាំដើមឈើជាងមួយលានដើមក្នុងឆ្នាំ២០២៤នេះ និងពង្រីកជារៀងរាល់ឆ្នាំ ដើម្បីបង្កើនគម្របព្រៃឈើឆ្ពោះទៅរកអព្យាក្រឹតភាពកាបូននៅឆ្នាំ២០៥០។

សន្និសីទលើកទី៩ ស្តីពីការប្រែប្រួលអាកាសធាតុ COP29 នៅប្រទេសអាស៊ែបៃហ្សង់ ឯកឧត្តមរដ្ឋមន្ត្រីបាជំរុញឱ្យមានប្តេជ្ញាចិត្តផ្នែកហិរញ្ញវត្ថុកាន់តែច្រើន ដើម្បីដោះស្រាយនូវតម្រូវការបន្ទាន់សម្រាប់សកម្មភាព ប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ របស់ប្រទេសកំពុងអភិវឌ្ឍន៍ ដែលកំពូងប្រឈមនឹងបញ្ហាបរិស្ថានសកលនេះ។

ក្នុងឱកាសនោះកម្ពុជាក៏បានលើកឡើងស្របគ្នាជាមួយបណ្តាប្រទេសជាច្រើន ក្នុងនោះមានប្រទេសចិន ជាដើម ដែលបង្ហាញពីគោលដៅប្រកបដោយមហិច្ឆតា ក្នុងការកៀរគរនិងជំរុញប្រទេសអភិវឌ្ឍន៍ ចូលរួមតាមការសន្យាក្នុងកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យច្រើន នៅក្នុងពិភពលោក តាមរយៈការប្តេជ្ញាចិត្តផ្នែកហិរញ្ញវត្ថុផ្តល់ការគាំទ្រទឹកប្រាក់ជាង ១០០ពាន់លានដុល្លារជារៀងរាល់ឆ្នាំ។ ជាមួយគ្នានេះ លោកបណ្ឌិត ង៊ាង សុផល្លែត បានលើកឡើងពីការបន្ពង្រឹងកិច្ចសហកប្រតិបត្តិការជាមួយបណ្តាប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ទាំងអស់លើពិភពលោក សម្រាប់ពង្រឹងសមត្ថភាព ការបណ្តុះបណ្តាល និងផ្តល់ថវិកាឱ្យកាន់តែទូលំទូលាយ ក្នុងការគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថាន ជាពិសេសការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ឱ្យកាន់តែមានប្រសិទ្ធភាព នៅតាមសហគមន៍ក្នុងប្រទេសកម្ពុជា៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print