ភ្នំពេញ៖ ស្ត្រីម្នាក់បានមកកាន់ប៉ុស្តិ៍នគរបាលទឹកថ្លាដើម្បីដាក់ពាក្យបណ្តឹងសារទុក ក្រោយពីមានជនអនាមឹកផ្លុងក្រដាសដែលសរសេរពាក្យប្រមាថមកលើក្រុមគ្រួសាររបស់គាត់។
ករណីនេះបង្ករការភ្ញាក់ផ្អើលកាលពីម៉ោង៦ព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅមុខផ្ទះ៨៧ផ្លូវលំ ភូមិចុងថ្នាល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ស្រ្តីខាងលើមានឈ្មោះ ប៉ោ សុីថន អាយុ៤៨ឆ្នាំមុខរបរមេផ្ទះ ស្នាក់អាស័យដ្ឋានខាងលើ។
ស្ត្រីខាងលើបាននិយាយប្រាប់សមត្ថកិច្ចឲ្យដឹងថា កាលពីព្រឹកថ្ងៃទី១១ ខែសីហា ខណៈដែលគាត់ក្រោកពីដំណេកបើកទ្វារផ្ទះស្រាប់តែឃើញក្រដាសអនាមឹកផ្លុងចោលនៅមុខផ្ទះដោយមានសរសេរថា ប្រយ័ត្នប្រពន្ធកូនអាហែងដាច់ក្បាលទៀត។
ស្ត្រីដដែលបានបន្តទៀតថា ក្រោយពីបានឃើញអត្ថន័យខាងលើនេះគាត់កក៏បានពិភាក្សាជាមួយបងប្អូននិងក្រុមគ្រួសារថា យើងមិនដែលមានទំនាស់ជាមួយនិងអ្នកណាសោះហេតុអីក៏មានគេផ្លុងក្រដាសចោលថែមទាំងសរសេរប្រមាថមើលងាយដល់ក្រុមគ្រួសាររបស់គាត់ ទើដល់រសៀលថ្ងៃដដែលរូបគាត់បានមកដាក់ពាក្យបណ្តឹងសារទុក។
សមត្ថកិច្ចបានឲ្យដឹងថា ករណីខាងនេះយើងបានទទួលពាក្យបណ្តឹងសារទុករបស់គាត់ហើយបើមានហេតុកាណ៍ណាមួយបានកើតឡើងដល់ក្រុមគ្រួសារគាត់សមត្ថកិច្ចមានភាពងាយស្រួលក្នុងការស្រាវជ្រាវ៕
ដោយ៖ តុង សីហា