អន្តរជាតិ ៖ នារសៀលថ្ងៃទី២១ ខែវិច្ឆកា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ថ្ងៃទី១៩ ខែវិច្ឆិកា តាមម៉ោងក្នុងតំបន់ លោកXi Jinpingប្រធានរដ្ឋចិនបានទៅកាន់ក្រុងBrasilia ដែលបានចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសប្រេស៊ីល។
គេហទំព័រ «CCFR China state-controlled media » បន្តថា ៖ ឱ្យតែមានមិត្តជិតស្និទ្ធ ទោះនៅឆ្ងាយពីគ្នាក៏ដូចនៅជិតបង្កើយដែរ។ប្រជាជននៃប្រទេសចិននិងប្រេស៊ីលនៅមិនឆ្ងាយពីគ្នាទេ ហើយពួកគេមានកិច្ចសហប្រតិបត្តិការនិងការផ្លាស់ប្តូរយ៉ាងជិតស្និទ្ធលើវិស័យនយោបាយ សេដ្ឋកិច្ច វប្បធម៌ ការអប់រំជាដើម។ដោយឈរលើចំណុចចាប់ផ្តើមថ្មីនៃខួប៥០ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូត ប្រជាជនរំពឹងថា ប្រទេសទាំងពីរនឹងចាប់ដៃគ្នា ដើម្បីកសាងសហគមន៍រួមវាសនាប្រកបដោយយុត្តិធម៌និងនិរន្តរភាពបន្ថែមទៀត ត្រួសត្រាយផ្លូវថ្មីនិងចារទំព័រថ្មីជាមួយគ្នានៅក្នុង “៥០ឆ្នាំមាស”ខាងមុខ។
គេហទំព័រ «CCFR China state-controlled media » ប្រទេសប្រេស៊ីលគឺជាប្រទេសអាមេរិកឡាទីនដំបូងដែលមានទំហំពាណិជ្ជកម្មជាមួយប្រទេសចិនលើសពី១០០ពាន់លានដុល្លារ ប្រទេសចិននៅតែជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតនិងទីផ្សារនាំចេញដ៏ធំបំផុតរបស់ប្រេស៊ីលអស់រយៈពេលជាច្រើនឆ្នាំ។ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍន៍ដ៏ធំបំផុតនៅអឌ្ឍគោលខាងកើតនិងខាងលិច និងជាប្រទេសទីផ្សារងើបឡើងវិញដ៏សំខាន់មួយ ប្រទេសចិននិងប្រេស៊ីលបាននឹងកំពុងកាន់ដៃគ្នាឈានទៅមុខអស់រយៈពេលជាយូរមកហើយ កិច្ចសហប្រតិបត្តិការលើវិស័យប្រពៃណីដូចជាកសិកម្មការចិញ្ចឹមសត្វនិងថាមពលមានមូលដ្ឋានរឹងមាំ និងបានទទួលលទ្ធផលជាផ្លែផ្កា ផ្តល់ប្រយោជន៍ដល់ប្រជាជនទាំងពីរ។
រថយន្តថាមពលថ្មីរបស់ចិនទទួលបានការពេញនិយមយ៉ាងខ្លាំងនៅប្រទេសប្រេស៊ីល។ចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ២០២៤ បរិមាណលក់រថយន្តថាមពលថ្មីរបស់ចិននៅក្នុងប្រទេសប្រេស៊ីលបានកើនឡើងដល់៤.៨ម៉ឺនគ្រឿង ដែលស្មើនឹង៨ដងនៃរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។
គេហទំព័រ «CCFR China state-controlled media » ចាត់ទុកខួប៥០ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងប្រេស៊ីលជាចំណុចចាប់ផ្តើមថ្មី ប្រទេសទាំងពីរបានពង្រឹងយ៉ាងទូលំទូលាយនូវកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច វប្បធម៌ អប់រំ ទេសចរណ៍ យុវជននិងវិស័យផ្សេងៗទៀត ហើយពួកគេនឹងបន្តបង្កើតនិម្មាបនកម្មថ្មីនិងដើរតួនាទីជាវិជ្ជមានសម្រាប់សន្តិភាព ស្ថិរភាព វិបុលភាពនិងការអភិវឌ្ឍន៍ក្នុងតំបន់និងពិភពលោក៕
ដោយ ៖ សិលា