សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលី សូត្រមន្តចម្រើនព្រះបរិត្តត្រៀមសម្ពោធអគាររដ្ឋបាលថ្មីរដ្ឋសភា នៅរសៀលថ្ងៃនេះ

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីក្រុងពាលី សូត្រមន្តចម្រើនព្រះបរិត្ត តាមបែបទំនៀមទម្លាប់សាសនា ដើម្បីសុំសេចក្តីសុខសេចក្តីចម្រុងចម្រើន មុននឹងរៀបចំពិធីសម្ពោធអគាររដ្ឋបាលថ្មីរបស់រដ្ឋសភានៅរសៀលថ្ងៃនេះ។

អគាររដ្ឋបាលថ្មីរបស់រដ្ឋសភាដែលមានកម្ពស់១២ជាន់ សាងសង់អស់ទឹកប្រាក់២៥លានដុល្លារសហរដ្ឋអាមេរិក ជាជំនួយរបស់សាធារណរដ្ឋសង្គមនិយមវៀតណាម នឹងដាក់សម្ពោធឱ្យប្រើប្រាស់នៅរសៀលថ្ងៃទី២១ ខែវិច្ឆិកានេះ ក្រោមអធិបតីភាពសម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា និងឯកឧត្តម ត្រិន ថាញ់មិន (Tran Thanh Man) ប្រធានរដ្ឋសភាវៀតណាម។

អគាររដ្ឋបាលថ្មីនេះនឹងបំពេញបន្ថែមនូវតម្រូវការរបស់រដ្ឋសភា ដូចជាការិយាល័យរបស់គណៈកម្មការជំនាញរដ្ឋសភា សាលប្រជុំធំ តូច និងការិយាល័យរបស់មន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភា ដើម្បីផ្តល់សេវាជូនតំណាងរាស្រ្តក្នុងការបម្រើប្រជាពលរដ្ឋនិងប្រទេសជាតិ កាន់តែមានប្រសិទ្ធភាពឡើង ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print