មន្ដ្រីជាន់ខ្ពស់រាជធានីភ្នំពេញ បញ្ជាឱ្យអាជ្ញាធរខណ្ឌជ្រោយចង្វារ ចុះបើកផ្លូវតាមសំណើរប្រជាពលរដ្ឋអ្នកភូមិដើមគរ បន្ទាប់ពីមានការសង់រំលោភលើផ្លូវ

ចែករំលែក៖

ភ្នំពេញ៖ ឯកឧត្ដម ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ  បានបញ្ជាទៅកាន់អាជ្ញាធរខណ្ឌជ្រោយចង្វារ និងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ត្រូវចុះទៅពិនិត្យភ្លាមតាមសំណើររបស់ពលរដ្ឋ តំណាងអ្នកភូមិដើមគរ ដែលស្នើសុំបើកមុខផ្លូវចេញចូលភូមិ ជារបៀបវារៈបន្ទាន់ បន្ទាប់ពីមានការសាងសង់រំលោភលើផ្លូវ នាំឱ្យអ្នកភូមិ មានការពិបាក ក្នុងការចេញ ចូលភូមិជាប្រយោជន៏រួម ។

     ឯកឧត្ដម ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញជាតំណាង ឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានលើក ឡើងបែបនេះក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ នៅខណ្ឌជ្រោយចង្វារ នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលធ្វើឡើងក្នុងផ្សារ OCICដោយមានវត្តមាន ឯកឧត្ដម ជូប ខុន សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ តំណាងឯកឧត្ដមម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ។

    វេទិកាខាងលើនេះ មានសមាជិកសមាជិកាក្រុមប្រឹក្សាខណ្ឌ សង្កាត់ និងប្រជាពលរដ្ឋ សរុប៤៦៦នាក់ចូលរួម និងបានលើកឡើងនូវសំណើរ និងសំណូមពរមួយចំនួន ជាក់ ស្តែងសំណូមពរផ្ទាល់មាត់ មានចំនួន៨នាក់បានលើកឡើង និងមានជាលាយលក្ខណ៍អក្សរចំនួន១៤សំបុត្រ ។

ការដោះស្រាយបញ្ហាភ្លាមៗរបស់ ឯកឧត្ដម ឃ្លាំង ហួត ជូនប្រជាពលរដ្ឋភូមិដើមគរ សង្កាត់ព្រែកតាសេកខាងលើនេះ ធ្វើឡើងបន្ទាប់ពីតំណាងពលរដ្ឋភូមិព្រែកតាសេក បានស្នើសុំផ្ទាល់មាត់វេទិកាខាងលើនេះ មានសមាជិកសមាជិកាក្រុមប្រឹក្សាខណ្ឌ សង្កាត់ និងប្រជាពលរដ្ឋ សរុប៤៦៦នាក់ចូលរួម និងបានលើកឡើងនូវសំណើរ និងសំណូមពរមួយចំនួន ។

     ភាគច្រើននៃសំណើររបស់ប្រជាពលរដ្ឋ ដែលបានលើកឡើង ផ្តោតទៅលើការស្នើសុំកសាងហេរដ្ឋារចនា សម្ព័ន្ធផ្លូវខ្នល់ និងបង្គោលភ្លើងជាដើម ។ ដោយឡែក តំណាងពលរដ្ឋ មកពីភូមិដើមគរមួយរូប បានស្នើសុំមកកាន់អង្គវេទិកា ឱ្យជួយដោះស្រាយ លើផលវិបាកក្នុងការធ្វើ ដំណើររបស់អ្នកភូមិ បន្ទាប់ពីផ្លូវលំបុរាណរបស់ភូមិ ត្រូវបានកាត់ផ្តាច់បន្ទាប់ពីមានការអភិវឌ្ឍតំបន់នោះ ដោយស្នើអាជ្ញា ធរជួយបើកមុខផ្លូវ និងសាងសង់ផ្លូវប៉េតុងជូន ដើម្បីងាយ ស្រួល ដល់អ្នកភូមិទាំងមូលធ្វើដំណើរ ។

    បន្ទាប់ពីទទួលបានសំណើរពីពលរដ្ឋខាងលើ ឯកឧត្ដមឃ្លាំង ហួត ដែលជាតំណាងឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដោះស្រាយភ្លាមៗ និងបានប្រកាសគាំទ្រលើកិច្ចការងារខាងលើនេះ ដោយបានណែនាំឱ្យអាជ្ញាធរខណ្ឌជ្រោយចង្វារ និងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ចាត់ការដោះស្រាយកិច្ចការងារនេះជាបន្ទាន់ ។

ឯកឧត្ដមអភិបាលរងមានប្រសាសន៍ថា “ទុករឿងនេះអត់បានទេ ព្រោះសង្កាត់ព្រែកតាសេកនេះ គឺជាសង្កាត់មួយដែលតែងគាំទ្រ រាជរដ្ឋាភិបាលគ្រប់អាណត្តិ របៀបវារៈបន្ទាន់ករណីនេះ ហើយត្រូវរាយការណ៍ ទៅរដ្ឋបាលរាជធានីភ្នំពេញឱ្យបានមុនដាច់ឆ្នាំនេះ” ។

    ឯកឧត្ដមឃ្លាំង ហួត បានបន្តថា៖ មិនដឹងអ្នកណានៅភ្នំពេញ ទៅសង់រំលោភផ្លូវតែម្តង មិនមែនក្រុមហ៊ុន OCIC នោះទេ កុំបន្ទោសOCIC គឺបន្ទោសម្ចាស់ដីមួយនោះ ប៉ុន្តែអ្នកណាក៏ដោយ នេះជាប្រយោជន៍រួមរបស់ប្រជាពលរដ្ឋ ដែលត្រូវយកចិត្តទុកដាក់ ហើយត្រូវរាយការណ៍ឱ្យខ្ញុំ ។ ខ្ញុំមកទីនេះទី១ តំណាងឯកឧត្តមអភិបាលរាជធានីភ្នំពេញ ទី២ក៏សុំប្រើសិទ្ធិក្រុមកាងារចុះខណ្ឌនេះ សូមយកចិត្តទុកដាក់រឿងនេះ ចឹងអភិបាលខណ្ឌ ប្រធានក្រុមប្រឹក្សានៅទីនេះ មើលរឿងនេះ” ។

ឯកឧត្ដមអភិបាលរង ក៏បានបញ្ជាក់ថា “យើងទាំងអស់គ្នាបានរកឃើញ នូវបញ្ហាសំខាន់ៗជាអាទិភាព សម្រាប់ឱ្យរដ្ឋបាលរាជធានីភ្នំពេញ យកទៅធ្វើការពិចារណា កែលម្អ ក្នុងការអនុវត្តសកម្មភាពរបស់ខ្លួន ដើម្បីលើកកម្ពស់គុណភាព នៃជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ ជាពិសេស ប្រជាពលរដ្ឋក្រីក្រ ក្នុងមូលដ្ឋានសង្កាត់ ខណ្ឌរបស់ខ្លួនឱ្យកាន់តែមានភាពល្អប្រសើរ។ ការចូលរួមផ្តល់មតិយោបល់ និងការលើកឡើង នូវសំណើ និងសំណូមពររបស់អស់លោកលោកស្រី នាថ្ងៃនេះ គឺបាននាំមកនូវសក្តានុពលដ៏ធំធេង និងធ្វើឱ្យរដ្ឋបាលរាជធានីភ្នំពេញ អាចឆ្លុះ បញ្ចាំងបាននូវចំណុចខ្វះខាត ចំណុចអសកម្ម ដែលបានអនុវត្តកន្លងមក និងអាចឱ្យគណៈអភិបាលរាជធានីភ្នំពេញយក ទៅពិចារណាធ្វើការកែលម្អឡើងវិញ ឱ្យបានសមស្រប តាមសេចក្តីត្រូវការ របស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាននីមួយៗ”។

...

ឯកឧត្ដម ជូប ខុន សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ តំណាងឯកឧត្ដមម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានថ្លែងថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញនាថ្ងៃនេះ នឹងផ្តល់ជូនដល់ប្រជាពលរដ្ឋ ក្នុងការចូលរួមដំណើរការអភិបាលកិច្ចល្អ និងជាឧបករណ៍មួយ សម្រាប់លើកកម្ពស់ គណនេយ្យភាព តម្លាភាព ក្នុងដំណើរការពិនិត្យមើល លើការផ្តល់សេវាសាធារណៈ របស់រដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌ រដ្ឋបាលសង្កាត់ ក្នុងគោលបំណង ដើម្បីធានាថា រាល់បញ្ហាអាទិភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ត្រូវបានពិនិត្យ ដោះស្រាយ និងឆ្លើយតប ។ គ្រប់អ្នកពាក់ព័ន្ធទាំងអស់ក្នុងមូលដ្ឋាន ត្រូវបានរួមបញ្ចូលបរិយាប័ន នៅក្នុងដំណើរការនៃការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិផងដែរ៕ ដោយ . សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print