អន្តរជាតិ ៖ នាល្ងាចថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ អ្នកសារព័ត៌មានទទួលដំណឹងពីក្រសួងកិច្ចការទាហានចូលនិវត្តន៍ចិននៅថ្ងៃទី២២ខែវិច្ឆិកាបានឱ្យដឹងថា បច្ចុប្បន្ន ក្រសួងកិច្ចការទាហានចូលនិវត្តន៍ចិននិងក្រសួងការពារជាតិកូរ៉េខាងត្បូងបានឯកភាពគ្នាលើការងារប្រគល់អដ្ឋិធាតុវីរជនពលីជីវិតនៃកងទ័ពស្ម័គ្រចិត្តប្រជាជនចិននៅកូរ៉េខាងត្បូងលើកទី១១ ភាគីកូរ៉េខាងត្បូងនឹងប្រគល់អដ្ឋិធាតុនិងវត្ថុសេសសល់ពាក់ព័ន្ធរបស់វីរជនពលីជីវិតនៃកងទ័ពស្ម័គ្រចិត្តនៃប្រជាជនចិននៅកូរ៉េខាងត្បូងចំនួន៤៣នាក់ឱ្យប្រទេសចិនវិញនៅថ្ងៃទី២៨ខែវិច្ឆិកាខាងមុខនេះ ។ អនុលោមតាមច្បាប់អន្តរជាតិនិងគោលការណ៍មនុស្សធម៌ ភាគីទាំងពីរចិននិងកូរ៉េខាងត្បូងបានប្រគល់និងទទួលដោយជោគជ័យចំនួន១០ដងមកហើយនូវអដ្ឋិធាតុនិងវត្ថុសេសសល់ពាក់ព័ន្ធរបស់វីរជនពលីជីវិតនៃកងទ័ពស្ម័គ្រចិត្តប្រជាជនចិននៅកូរ៉េខាងត្បូងចាប់ពីឆ្នាំ២០១៤ដល់ឆ្នាំ២០២៣។
គេហទំព័រ «CCFR China state-controlled media » ឆ្នាំនេះគឺជាការនិងប្រគល់និងទទួលជាលើកទី១១ដែលអនុវត្តតាមគំនិតឯកភាពរវាងភាគីទាំងពីរចិននិងកូរ៉េខាងត្បូង ភាគីទាំងពីរនឹងបន្តសហការគ្នាដើម្បីប្រគល់និងទទួលអដ្ឋិធាតុរបស់វីរជនពលីជីវិតនៃកងទ័ពស្ម័គ្រចិត្តប្រជាជនចិននៅកូរ៉េខាងត្បូងបន្តទៀត៕
ដោយ ៖ សិលា