ការនាំចេញរបស់វៀតណាមកើនឡើងត្រឹមតែពាក់កណ្តាលនៃគោលដៅកំណត់តែប៉ុណ្ណោះ

ចែករំលែក៖

លោក Duong Duy Hung អគ្គនាយកផែនការនៃក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាមបានឱ្យដឹងថាការនាំចេញសរុបរបស់ប្រទេសវៀតណាមក្នុងរយៈ ពេល៧ខែដំបូងនៃឆ្នាំនេះមានចំនួន៩៦,៨៣ពាន់លានដុល្លារសហរដ្ឋអាមេរិកពោលគឺកើនឡើង ៥,៣ភាគរយ។

ទោះបីជាយ៉ាងណាក៏ដោយកំណើននៃការនាំចេញសរុបក្នុងរយៈពេលនេះគឺទាបជាងឆ្នាំមុនដែលមានចំនួន៩,២ភាគរយ ពោលគឺបានតែពាក់កណ្តាលនៃគោលដៅ ដែលបានកំណត់តែប៉ុណ្ណោះ។

លោក Hung បានមានប្រសាសន៍នៅក្នុងកិច្ចប្រជុំនៅទីក្រុងហាណូយកាលពីថ្ងៃម្សិលមិញថាចំណូលនៃការនាំចេញសរុបនៅក្នុងខែកក្កដាមានចំនួន១៤,៧ពាន់លានដុល្លារសហរដ្ឋអាមេរិកពោលគឺតិចជាង ០,២ភាគរយបើធៀបនឹងខែមុន។ការនាំ ចេញផ្នែកកសិឧស្សាហកម្មនិងផលិតផល នេសាទបានកើនឡើង០,១ភាគរយបើធៀបនឹងខែមិថុនា ខណៈដែលឧស្សាហកម្មកែច្នៃបានធ្លាក់ចុះ០,៩ភាគរយបើធៀបនឹងខែមិថុនា។

ការធ្លាក់ចុះនៃតម្លៃនាំចេញគឺជាហេតុផលចម្បងគេសម្រាប់ការធ្លាក់ចុះផលិតផលឧស្សាហកម្ម។ចំណូលនៃការនាំចូលរបស់ប្រទេសនេះវិញកាលពីខែមុនកើនឡើង១ភាគរយទាបជាងចំណូលកាលពីខែមិថុនា។ នៅក្នុងរយៈពេលចាប់ពីខែមករាដល់ខែកក្កដានេះការនាំចូលសរុបបានឈានដល់៩៥,០៣ពាន់លានដុល្លារសហរដ្ឋអាមេរិកពោលគឺធ្លាក់ចុះ០,៩ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

វៀតណាមបានមើលឃើញថា អតិរេក ពាណិជ្ជកម្មមានចំនួន១,៨ពាន់លានដុល្លារ សហរដ្ឋអាមេរិកក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០១៦នេះពោលគឺស្មើនឹង១,៩ភាគរយនៃការនាំចេញសរុប។

លោក Hoang Quoc Vuong ឧបនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា មានការ ពិបាកក្នុងការជំរុញការនាំចេញឱ្យបាន ១០ភាគរយដូចគោលដៅដែលបានកំណត់ក្នុងរយៈពេលមួយឆ្នាំ។

លោកបានស្នើឱ្យក្រសួងនេះត្រូវផ្តោតការយកចិត្តទុកដាក់បន្ថែមទៀតក្នុងការដោះស្រាយបញ្ហាពាណិជ្ជកម្មដើម្បីជំរុញការនាំចេញបន្ថែមទៀត។
លោកក៏បានស្នើសុំឱ្យនាយកដ្ឋាននេះត្រួតពិនិត្យទៅលើបទបញ្ញត្តិដែលជាប់ទាក់ទងនឹងដំណើរការនៃការនាំចេញដើម្បី សម្រួលដល់ការនាំចេញ។ លោកក៏ជំរុញ ឱ្យទីភ្នាក់ងារដែលជាប់ទាក់ទងត្រូវពង្រឹងផ្នែកពាណិជ្ជកម្មដើម្បីស្វែងរកទីផ្សារថ្មីៗថែមទៀត៕

14_Nongsan61362656PM_TGNK

ដោយ៖ រ័ត្ន

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print