បុរសជនជាតិចិនម្នាក់បានយកកូនកាំបិតអារកដៃខ្លួនឯងដើម្បីចង់ជួបសង្សាររបស់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ ជនជាតិចិនម្នាក់បានយកកូនកាំបិតអារកដៃខ្លួនឯងសម្រកឈាម នៅមុខ KTV មួយកន្លែង ដែលគ្មានស្លាកយីហោជាអក្សរខ្មែរ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះអន្តរាគមន៍​កាលពីវេលាម៉ោង ២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្ថិតនៅចំណុច KTV មួយកន្លែង ដែលមានស្លាកយីហោជាអក្សរចិន ស្ថិតនៅផ្លូវលេខ២៣២ កែងផ្លូវលេខ១២៥ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

​    បេីតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសជនជាតិចិនម្នាក់ ពាក់អាវស ខោខ្លីក្រោមជង្គង់ពណ៌ខ្មៅ ដើរសំដៅចូល KTV មួយកន្លែងដែលមានស្លាកយីហោជាអក្សរចិន រួចក៏មានការទាស់សម្តីគ្នាឮៗខ្លាំង បង្កឱ្យមានការភ្ញាក់ផ្អើលនៅខាងមុខទីតាំង KTV ខាងលើនោះ ។ ក្រោយមកគេបានឃើញបុរសចិននោះយកកាំបិតអារកដៃខ្លួនឯងសម្រក់ឈាមនៅខាងមុខទីតាំងខាងលើ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះធ្វើអន្តរាគមន៍ភ្លាមៗ ។
​    ពេលសមត្ថកិច្ចចុះមកដល់ធ្វើការសាកសួរអ្នកដែលចេះបកប្រែភាសាចិន ទើបដឹងថាបុរសចិនខាងលើមានស្នេហាជាមួយនារីម្នាក់ដែលជាជនជាតិចិនដូចគ្នា ហើយគាត់ចង់បបួលនារីម្នាក់នោះទៅប្រទេសចិនវិញទាំងយប់ តែនាងបដិសេធមិនព្រមទៅតាម ដោយលាក់ខ្លួននៅក្នុងទីតាំង KTV ខាងលើនោះ ។ ដោយហេតុនេះហើយ ទើបបុរសចិនខាងលើប្រើប្រាស់វិធីសម្រក់ឈាមដើម្បីឱ្យនាងទន់ចិត្តចុះមកក្រោម តែទោះជាយ៉ាងណាក៏នារីរូបនោះមិនចុះមកដែរ ទើបសមត្ថកិច្ចមកដល់ហៅនាងចុះមកក្រោមដើម្បីឱ្យជជែកគ្នាតែម្ដង។
​    ក្រោយកើតហេតុ ភាគីទាំងសងខាងនៅតែមិនអាចដោះស្រាយគ្នាដោយសន្តិវិធីបាន។ ដោយមានការភ្ញាក់ផ្អើលនិងបង្កភាពអសណ្តាប់ធ្នាប់​ សមត្ថកិច្ចមូលដ្ឋនក៏បាននាំខ្លួនបុរសចិនខាងលើនិងនារីកំណាន់ចិត្តម្នាក់នោះ ទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលវាលវង់ ដើម្បីធ្វើការសម្របសម្រួលបន្តដោយសន្តិវិធី ៕ ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print