ឪពុកតិរច្ឆាន ! វាយធ្វើទារុណកម្មកូនស្រីនៅតូច អោយមានស្លាកស្នាមពេញខ្នង តើគាត់មានខួរជាមនុស្សទេ !

ចែករំលែក៖

ភ្នំពេញ ៖ ក្មេងស្រីម្នាក់អាយុប្រហែល ៣ទៅ៤ឆ្នាំ បានរត់ឡើងលើតុកៗ ម្ចាស់តុក តុក គាត់ក៏ឆ្ងល់ រួចសួរថា ៖ ម៉ាក់វ៉ៃឬក៏ប៉ាវ៉ៃ កុមារីនោះបានឆ្លើយថា ប៉ាវ៉ៃ ពីរថ្ងៃហើយ ។ អ្នករ័ត្នតុកៗ ក៏សុំមើល ថាតើវ៉ៃកន្លែងណា ? កុមារីដ៏កំសត់នោះ ក៏បានបែរខ្នង ហើយលើកអាវឡើងលើ ឃើញស្នាមជាំរបួស ស្លាកស្នាមពេញខ្នងគួរឲ្យអាណិតអាសូរបំផុត មិនគួរណាមានឪពុកចិត្តតិរច្ឆាន ប្រៀបបានដូចជាសត្វធាតុ ប្រើអំពើហិង្សាមកលើកកូនខ្លួនឯងយ៉ាងដូច្នេះសោះ ។ ក្នុងករណីនេះ សង្ឃឹមថា ៖ អាជ្ញាធរ សមត្ថកិច្ច ជំនាញពាក់ព័ន្ធ មេត្តាស៊ើបអង្កេតស្រាវជ្រាវ រកពីមូលហេតុ ដែលឈានដល់ប្រើអំពើហិង្សាឃោរឃៅបំផុតមកលើកូនរបស់ខ្លួន ដែលមានវ័យក្មេងបំផុត។

បើក្នុង facebook ឈ្មោះថា, (មនុស្ស ក្បត់ ) ពិតជាបានបង្ហោះនៅក្នុងគណនី របស់ខ្លួន មានរូបពីសន្លឹក និងរូបវីដេអូមួយប៉ុន្មានជិត ១នាទី ប៉ុន្តែមិនបានបញ្ជាក់អំពីទីតាំងអាសយដ្ឋានច្បាស់លាស់នោះទេ។ រហូតដល់អ្នកដែលចូលខំមិន បានលើកឡើងថា ៖ បើបង្ហោះហើយ មិនបញ្ជាក់ទីតាំងបែបនេះ គឺពិបាកឲ្យសមត្ថកិច្ចក្នុងការស្រាវជ្រាវរកមុខអ្នកប្រើអំពើហិង្សាណាស់។
ក្នុង facebook ឈ្មោះថា, (មនុស្ស ក្បត់ ) បានបង្ហោះយ៉ាងដូច្នេះថា, រពឹសយ៉ាងណា ខូចយ៉ាងណាក៏ជាកូនដែរ មេចមិនធ្វេីរឿងល្អជាមួយគាត់ផងបង?
ក្មេងមានរបៀបប្រដៅ កែប្រែ ណែនាំច្រើនជម្រើសណាស់ ប៉ាម៉ាក់អត់គួរធ្វើបែបនេះទេ…
ជំរកដ៏កក់ក្តៅរបស់កូនៗ គឺម្តាយឪពុក តែបើពួកលោកធ្វើដាក់គាត់បែបនេះ សួរថាគាត់រត់ទៅរកនណាជួយ បើជាធម្មតាកូនមានបញ្ហា តែងតែរត់ទៅរកពួកលោកទាំង២អោយជួយនោះ?…..
ម្យ៉ាងទៀតគាត់នៅតូចណាស់ មិនអាចទទួលទារនកម្មដ៏ធ្ងន់ធ្ងរបែបនេះទេ..
សម័យអីហើយបង 4.0ណា មិនមែន0.4ទេ……….។
ពាក់ព័ន្ធករណីនេះ សូម អាជ្ញាធរ សមត្ថកិច្ច ជំនាញពាក់ព័ន្ធ មេត្តាស៊ើបអង្កេតស្រាវជ្រាវ រកឱ្យឃើញឪពុកចិត្តតិរច្ឆាន ប្រើអំពើហិង្សាមកលើកូនផង ដើម្បីលុបបំបាត់នូវ និទណ្ឌភាព នៃបទល្មើស ដែលកើតមានឡើងក្នុងសង្គម ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print