ខ្សែប្រយុទ្ធ Harry Kane បានបង្កើតប្រវត្តិសាស្ត្រដោយការស៊ុតបញ្ចូលទីបាន៥០គ្រាប់នៅ Bundesliga គឺមានរយៈពេលលឿនដែលមិនធ្លាប់មានជាមួយនឹងការស៊ុតបញ្ចូលទីបានក្នុងជ័យជម្នះ ៣-០ របស់ Bayern Munich លើក្រុមម្ចាស់ផ្ទះ Augsburg កាលពីរាត្រីឈានចូលថ្ងៃទី២៣ ខែវិច្ឆិកានេះ។
ប្រធានក្រុមអង់គ្លេសរូបនេះបានស៊ុតបញ្ចូលទី៣គ្រាប់ក្នុងជំនួបនេះ ហើយបន្ទាប់ពីស៊ុតបាល់ប៉េណាល់ទីនៅនាទីទី៦៣សម្រាប់គ្រាប់បាល់បើកឆាក គាត់បានបន្ថែម២គ្រាប់ទៀតក្នុងម៉ោងបន្ថែម។ គ្រាប់បាល់ទី២ក៏បានកើតឡើងផងដែរបន្ទាប់ពីអាជ្ញាកណ្តាលពិន័យកីឡាករ Keven Schlotterbeck ហើយត្រូវបានបណ្តេញចេញសម្រាប់កាតលឿងទីពីរ ធ្វើឲ្យអាជ្ញកណ្តាលផ្តល់បាល់ប៉េណាល់ទីលើកទី២ ដែល Kane បានស៊ុតបញ្ចូលទីនាំមុខគ្រាប់ទី២។ រីឯគ្រាប់ទី៣៣របស់គាត់រកបាននៅនាទីទី៩០+៣ ដែលស្ថិតក្នុងម៉ោងបន្ថែមពីការបញ្ជូនរបស់កីឡាករ Goretzka។
ជាមួយនឹងការរកបាន៥០គ្រាប់ក្នុង៤៣ប្រកួតនៅ Bundesliga មានន័យថា គាត់បានវ៉ាដាច់កីឡាករ Erling Haaland ៥០គ្រាប់ពេលលេងឲ្យ Borussia Dortmund មុនពេលកីឡាករន័រវេសរូបនេះបានចូលរួមជាមួយ Manchester City ។
ជ័យជម្នះនេះបានធ្វើឱ្យ Bayern នាំមុខ៨ពិន្ទុលើក្រុម Leipzig នៅលើលីកកំពូលមុនការប្រកួតចុងសប្តាហ៍ ហើយថែមទាំងបានធានាឱ្យក្រុមយក្សអាល្លឺម៉ង់នៅតែមិនស្គាល់ចាញ់ក្នុងលីកជាមួយនឹងជ័យជម្នះ៩ លើក និងស្មើ២ពីការប្រកួត១១របស់ពួកគេ។
Kane បានប្រាប់ DAZN ថា “យើងដឹងថាវានឹងពិបាកក្នុងការបំបែកពួកគេ យើងដឹងថាយើងត្រូវតែអត់ធ្មត់។ នៅពាក់កណ្តាលម៉ោង នោះហើយជាអ្វីដែលយើងបាននិយាយថា “យើងត្រូវតែបន្តធ្វើនូវអ្វីដែលយើងកំពុងធ្វើ។ អរគុណណាស់ដែលយើងទទួលបានបាល់ប៉េណាល់ទីដើម្បីបើកការប្រកួត ហើយបន្ទាប់មកធ្វើបានយ៉ាងល្អដើម្បីបញ្ចប់ការប្រកួត។
កីឡាករវ័យ៣១ឆ្នាំរូបនេះរកបាន១៤គ្រាប់ក្នុងការប្រកួតលីកចំនួន១១សម្រាប់ក្រុម Bayern ក្នុងរដូវកាលនេះ ជាមួយនឹងការស៊ុតបាល់ប៉េណាល់ទីចំនួន៥គ្រាប់។
Kane បានបន្ថែមថា “ខ្ញុំធ្វើការលើពួកគេច្រើន ពួកគេគឺជាផ្នែកដ៏ធំមួយនៃការប្រកួត។ ពួកគេបានជួយយើងម្តងទៀតនៅថ្ងៃនេះ។ ពិតណាស់ ខ្ញុំបានខកខានជាច្រើនក្នុងការហ្វឹកហាត់ ប៉ុន្តែនោះជាពេលដែលត្រូវនឹកពួកគេ”។
នេះជារដូវកាលបំបែកកំណត់ត្រារួចទៅហើយសម្រាប់ Kane ដែលឥឡូវនេះរកបាន២០គ្រាប់ក្នុងការប្រកួតទាំងអស់នៅរដូវកាលនេះ។ គាត់បានស៊ុតបាល់បញ្ចូលទីចំនួន៤គ្រាប់ក្នុងជ័យជម្នះ ៩-២ លើ Dinamo Zagreb ក្នុងក្របខ័ណ្ឌ Champions League ក្នុងខែកញ្ញា ដែលធ្វើឲ្យគាត់ក្លាយជាអ្នកស៊ុតបញ្ចូលទីបានច្រើនជាងគេក្នុងប្រវត្តិសាស្រ្តនៃក្របខ័ណ្ឌ Champions League ឬ European Cup ជាមួយនឹងគ្រាប់បាល់ចំនួន៣៣គ្រាប់ក្នុង៤៥ប្រកួត លើសការស៊ុតបញ្ចូលទីចាស់របស់ Wayne Rooney ដែលមានអាយុ៣០ឆ្នាំ។ Kane ក៏បានក្លាយជាកីឡាករអង់គ្លេសដំបូងគេដែលរកបាន៤គ្រាប់ក្នុងការប្រកួត Champions League៕ (រូបភាព ៖ BBC)