ខេត្តកណ្តាល៖ អ្នកនាំពាក្យសាលាដំបូងខេត្តកណ្តាល នៅយប់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជនមេត្តាជ្រាបថា៖ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ សាលាដំបូងខេត្តកណ្តាល បានទទួលចាត់ការលើសំណុំរឿងព្រហ្មទណ្ឌ លេខ ២៧៨៦ អ.ក ចុះថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលមានជនត្រូវចោទមានខ្លួនចំនួន ៧ នាក់គឺ៖ ១.ឈ្មោះ ផល ចិត្រា ហៅ ត្រា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ ២.ឈ្មោះ ជៀម សាកើត ហៅ ឌីន ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ៣.ឈ្មោះ ឌឹម មករា ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ ៤.ឈ្មោះ ម៉េត រ៉ាវីត ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ ៥.ឈ្មោះ មៀ ដេវីត ភេទប្រុស អាយុ១៧ឆ្នាំ ៦. ឈ្មោះ ហ៊ន ម៉េងលី ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ ត្រូវចោទប្រកាន់ពីបទ ធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស និងហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំណុចភូមិពពាលខែ២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌដែលចែងផ្តន្ទាទោសតាមមាត្រា ២១៨ មាត្រា ៤១១ នៃក្រមព្រហ្មទណ្ឌ និង៧.ឈ្មោះ មិ វិចិត្រវិច្ឆិកា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ ត្រូវចោទ ប្រកាន់ពីបទ ធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស, ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចភូមិពពាលខែ២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌដែលចែងផ្តន្ទាទោសតាមមាត្រា ២១៨ មាត្រា ៤១១ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៤៥ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។
បន្ទាប់ពីបានពិនិត្យទៅលើឯកសារ និងភស្តុតាងនានាដែលមាននៅក្នុងសំណុំរឿង ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកណ្តាល បានសម្រេចឃុំខ្លួនបណ្តោះអាសន្នលើជនត្រូវចោទ៖ ១.ឈ្មោះ ផល ចិត្រា ហៅ ត្រា ២.ឈ្មោះ ជៀម សាភីត ហៅ ឌីន ៣.ឈ្មោះ ឌឹម មករា ៤.ឈ្មោះ ម៉េត រ៉ាវីត ៥.ឈ្មោះ មៀ ដេវីត ៦.ឈ្មោះ ហ៊ន ម៉េងលី និង៧.ឈ្មោះ មិ វិចិត្រវិច្ឆិកា នៅពន្ធនាគារខេត្តកណ្តាល ដើម្បីបន្តកិច្ចស៊ើបសួរតាមនីតិវិធីច្បាប់។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន៕ដោយ៖តារា