អន្តរជាតិ ៖ នាព្រឹកថ្ងៃទី២៥ ខែវិច្ឆកា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ក្នុងព្រឹតិ្តការណ៍ក្រៅកិច្ចប្រជុំក្រោមប្រធានបទ”សកម្មភាពរបស់ចិនស្តីពីការគ្រប់គ្រងការបញ្ចេញឧស្ម័នមេតានយ៉ាងសកម្ម”ដែលធ្វើឡើងនៅជ្រុងប្រទេសចិននៃមហាសន្និបាតភាគីហត្ថលេខីនៃ«អនុសញ្ញាក្របខណ្ឌអង្គការសហប្រជាជាតិស្តីពីបម្រែបម្រួលអាកាសធាតុ »លើកទី ២៩នាពេលកន្លងទៅថ្មីៗនេះ អ្នកជំនាញចិននិងបរទេសចំនួនជាង១០០រូបបានធ្វើការពិគ្រោះពិភាក្សាយ៉ាងស៊ីជម្រៅអំពីបញ្ហាដូចជាការធ្វើតេស្ត កិច្ចសហប្រតិបត្តិការអន្តរជាតិនិងការផ្ទេរបច្ចេកទេសនៃឧស្ម័នមេតានជាដើម សកម្មភាពគ្រប់គ្រងការបញ្ចេញឧស្ម័នមេតានយ៉ាងសកម្មរបស់ចិនទទួលការយកចិត្តទុកដាក់យ៉ាងទូលំទូលាយ។
គេហទំព័រ «CCFR China state-controlled media » ថ្លែងក្នុងសុន្ទរកថា លោកZhaoYingminអនុរដ្ឋមន្រ្តីក្រសួងបរិស្ថាននិងអេកូឡូស៊ីនៃប្រទេសចិនបានលើកឡើងថា ចាប់ពី«ផែនការសកម្មភាពស្តីពីការគ្រប់គ្រងការបញ្ចេញឧស្ម័នមេតាន»ត្រូវបានចេញផ្សាយមក ប្រទេសចិនបានជំរុញការអនុវត្តគោលដៅនិងភារកិច្ចយ៉ាងប្រាកដប្រជា បង្កើនកិច្ចកសាងសមត្ថភាពនៃប្រព័ន្ធMRVជាដើម ព្រមទាំងធ្វើឱ្យមានសុក្រឹតភាពឥតឈប់ឈរនូវគោលនយោបាយនិងប្រព័ន្ធស្តង់ដារពាក់ព័ន្ធនឹងការគ្រប់គ្រងឧស្ម័ននៃអណ្តូងរ៉ែ។លោកអំពាវនាវឱ្យបង្កើតវេទិកាសម្រាប់កិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការតាមរយៈព្រឹត្តិការណ៍ក្រៅកិច្ចប្រជុំលើកនេះ ដើម្បីចែករំលែកបទពិសោធគ្រប់គ្រងការបញ្ចេញឧស្ម័នមាតានរបស់ពិភពលោកទាំងមូលនិងប្រទេសចិន ក៏ដូចជារួមគ្នារួមចំណែកដល់ការឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុសកល៕
ដោយ ៖ សិលា