សន្ដិសុខម្នាក់បានដេកស្លាប់ក្នុងផ្ទះជួលមួយកន្លែង បន្ទាប់ពីហូបមីងឆុងជាមួយបាយ និងផឹកស្រាបៀរអស់២កំប៉ុង

ចែករំលែក៖

​ ភ្នំពេញ៖ សន្ដិសុខម្នាក់បានដេកស្លាប់ក្នុងផ្ទះជួលមួយកន្លែង បន្ទាប់ពីបុគ្គលិកធ្វើការជាមួយគ្នាប្រចាំការវេនយប់មកដាស់ឲ្យទៅធ្វើការ ដោយបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦ និង០០នាទីព្រឹក ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្ថិតតាមផ្លូវច្រលស្លាកកាកបាទក្រហមកម្ពុជា ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ​ ។

សពបុរសសន្ដិសុខខាងលើមានឈ្មោះថា ភាព ភេទប្រុស អាយុ៣០ ឆ្នាំ មុខរបរសន្ដិសុខ យាមនៅក្រុហ៊ុនមួយកន្លែង បច្ចុប្បន្នស្នាក់នៅ ផ្ទះជួលទីតាំងកើតហេតុខាងលើ ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ស្រុកកំណើតនៅខេត្តព្រៃវែង ។

តាមប្រព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលដែលបុរសជាសន្ដិសុខបានស្លាប់ មុនពេលកើតហេតុគេឃើញបុរសសន្ដិសុខខាងលើ បានហូបមីងឆុងហូបជាបាយ បន្ទាប់ពីហូបរួច ក៍បានទិញស្រាបៀរពីកំប៉ុងដើម្បីផឹករួចហើយក៏សម្រាក់ដេកបាត់ទៅ។
ប្រភពព័ត៌មានពីបុគ្គលិកធ្វើការជាមួយសន្ដិសុខដែលបានស្លាប់ខាងលើបានបន្តទៀតថា បន្ទាប់ពីរូបគាត់បានប្រចាំការបាន១យប់ លុះដល់ម៉ោង៦ព្រឹក ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ខាងលើ រូបខ្លួនក៍បានចេញពីកន្លែងធ្វើការ ត្រឡាប់មកឲ្យសន្ដិសុខដែលបានស្លាប់ខាងលើដើម្បីមកយាមជំនួសខ្លួនម្ដងដើម្បីសម្រាក់វិញម្ដង បន្ទាប់មកក៍បានដាស់អង្រួនជើងឲ្យភ្ញាក់ តែបុរសសន្ដិសុខខាងលើមិនព្រមភ្ញាក់ឡើយ រួចក៍ឆ្ងល់ក៍បានយកដៃដាក់លើដើមទ្រូងតែមិនមានចលនាបេះដូងនោះទេ រួចបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់មកក៍ទំនាក់ទំនងទៅសមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញដើម្បីមកត្រួតពិនិត្យផងដែរ ។

...

បន្ទាប់ពីទទួលបានព័ត៌មានរួចសមត្ថកិច្ចជំនាញក៍បានមកដល់បានធ្វើការត្រួតពិនិត្យនិងធ្វើកោសល្យវិច័យសពរួច ដោយបានបញ្ជាក់សន្និដ្ឋានបានថាបុរសសន្ដិសុខខាងលើស្លាប់ដោយសារគាំងបេះដូង រួចក៏ប្រគល់សពឲ្យរថយន្ដសាមុយដឹកទៅវត្តទឹកថ្លារងចាំសាច់ញាតិមកទទួលសពធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕ ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print