Update៖ អគ្គិភ័យឆាបឆេះផ្ទះមួយខ្នងទាំងស្រុងនៅសង្កាត់កន្ទោកខណ្ឌកំបូល

ចែករំលែក៖

ភ្នំពេញ៖​ អគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋមួយខ្នងទាំងស្រុងនឹងរាលដាលដល់ផ្ទះនៅក្បែរនោះបណ្តាលឱ្យរងការខូចខាត​ បន្តិចបន្តួចបង្កការភ្ញាក់ផ្អេីលដល់បងប្អូនប្រជាពលរដ្ឋនាំគ្នាជួយពន្លត់និងរាយការណ៍ទៅសមត្ថកិច្ចទាក់ទងទៅក្រុមរថយន្តពន្លត់អគ្គីភ័យជាច្រេីនគ្រឿងមកអន្តរាគមន៍។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១០និង៤០​នាទីព្រឹក​ ថ្ងៃទី២៧​ ខែវិច្ឆិកា​ ឆ្នាំ២០២៤​ នៅភូមិកំរៀង​ សង្កាត់កន្ទោក​ ខណ្ឌកំបូល។

ផ្ទះខាងលេីប្រភេទ​ ឈេីលេី​ ថ្មក្រោម​ មានទំហុំ​ ៧ម៉ែត្រ​ បណ្តោយ១២ម៉ែត្រ​ ម្ចាស់ផ្ទះមានឈ្មោះ​ យ៉ាំ​ យឿន​ ភេទស្រីអាយុ៥៨ឆ្នាំ​ ជាស្ត្រីមេម៉ាយ​ បច្ចុប្បន្នស្នាក់ជាមួយកូនស្រីនៅជិតសាលារៀនភាសាកូរ៉េ​ ផ្លូវឈ្នះឈ្នះ​ សង្កាត់សំរោងក្រោមខណ្ឌពោធិ៍សែនជ័យ​ ដោយផ្ទះខាងលេីទុកឱ្យកូនប្រុសម្នាក់ឈ្មោះលន​ រតនា​ អាយុ២៤ឆ្នាំស្នាក់នៅម្នាក់ឯង​ និងមានប្រេីប្រាស់គ្រឿងញៀនទៀតផង។

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញមានអណ្តាលភ្លេីងឆាបឆេះចេញពីក្នុងផ្ទះយ៉ាងសន្ធោសន្ធៅ​ ភ្លាមនោះស្រាប់តែឃេីញបុរសជាកូនម្ចាស់ផ្ទះបានរត់ចេញទៅក្រៅបាត់។ បន្ទាប់មកក៏មានការភ្ញាក់ផ្អេីលដល់បងប្អូនប្រជាពលរដ្ឋនាំគ្នាជួយយកទឹកបាញ់ពន្លត់​ តែដោយសារតែស្ថានភាពភ្លេីងឆេះកាន់តែខ្លាំងៗឡេីងៗទេីបរាយការណ៍សមត្ថកិច្ចទាក់ទងទៅក្រុមរថយន្តពន្លត់អគ្គីភ័យមកជួយអន្តរាគមន៍ជាច្រេីនគ្រឿង។

ក្នុងរវង្វង់ប្រតិបត្តិការបង្ការគ្រោះអគ្គិភ័យខាងលេីនេះសមត្ថកិច្ចប្រេីប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន17គ្រឿង​ ក្នុងនោះ
រថយន្តរបស់អង្គាព​ កងពលតូច​លេខ៧០ចំនួន០៦គ្រឿង (បានបាញ់ចំនួន04គ្រឿង)
រថយន្តរបស់អង្គភាព​ ទ័ពពិសេស៩១១​ ចំនួន០៣គ្រឿង(បានបាញ់ទាំងអស់)
រថយន្តរបស់បូរីសង្ឃឹមថ្មី ចំនួន០២គ្រឿង(បានបាញ់ទាំងអស់)
-ឯកជន ចំនួន01គ្រឿង (បានបាញ់)
-ស្នងការដ្ឋានរាជធានីភ្នំពេញ ចំនួន05គ្រឿង (បានបាញ់ចំនួន03គ្រឿង)។

...

ដោយខូចខាតផ្ទះមួយខ្នងទាំងស្រុង​ និងមិនមានមនុស្សរងរបួសនោះទេ។
ចំពោះមូលហេតុជំហានដំបូងសមត្ថកិច្ចសន្និដ្ឋានថាឆ្លងចរន្តអគ្គិសនី​ តែបេីការសន្និដ្ឋានរបស់ប្រជាពលរដ្ឋមួយទៀតសង្ស័យកូនប្រុសបែកថ្នាំដុតផ្ទះខ្លួនឯង៕ ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print