កូរ៉េខាងជើងលែងទុកចិត្តនឹងកិច្ចពិភាក្សាជាមួយអាមេរិក បើទោះបីមានទំនាក់ទំនងល្អជាមួយលោកត្រាំក្តី

ចែករំលែក៖

សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៧ ខែវិច្ឆិកា ឆ្នាំ ២០២៤បានផ្សាយថា ក្រុមការងាររបស់លោក ដូណាល់ ត្រាំ កំពុងពិភាក្សាលើការរៀបចំឱ្យមានកិច្ចពិភាក្សាដោយផ្ទាល់ជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដោយសង្ឃឹមថា មធ្យោបាយការទូតថ្មីមួយ អាចកាត់បន្ថយហានិភ័យនៃជម្លោះប្រដាប់អាវុធ។

ក្នុងអាណត្តិប្រធានាធិបតីឆ្នាំ ២០១៧-២០២១ លោក ត្រាំ បានជួបប្រជុំចំនួន៣លើកជាមួយលោក គីម នៅឯប្រទេសសិង្ហបុរី ទីក្រុងហាណូយ ប្រទេសវៀតណាម និងនៅព្រំដែនកូរ៉េ។ ប្រភពដែលដឹងអំពីបញ្ហានេះនិយាយថា ក្រុមការងារមួយចំនួនមើលឃើញសញ្ញាខ្លះៗពី លោក ត្រាំ ថាអាចបន្តសាងទំនាក់ទំនងកាលពីអាណត្តិមុនរបស់លោក ជាមួយ លោក គីម។ ប្រភពដដែលបានឱ្យដឹងទៀតថា ការពិភាក្សាអំពីគោលនយោបាយមានភាពរលូន ហើយមិនទាន់មានការសម្រេចចិត្តចុងក្រោយណាមួយពី លោក ត្រាំ នៅឡើយទេ។
ចាប់តាំងពីលោក ត្រាំ ទទួលបានជ័យជម្នះក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក កាលពីថ្ងៃទី៥ ខែវិច្ឆិកា កូរ៉េខាងជើងមិនបានបញ្ចេញមតិយោបល់អ្វីឡើយ។ ក្នុងអាណត្តិ ៤ឆ្នាំរបស់លោក ចូ បៃដិន កូរ៉េខាងជើងក៏ហាក់មិនចាប់អារម្មណ៍ដែរ ចំពោះការផ្តើមកិច្ចចរចាណាមួយ ខណៈដែលលោក គីម បានពង្រីកការធ្វើតេស្តអាវុធជាបន្តបន្ទាប់ និងមានទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយរុស្ស៉ី៕ ដោយធីរីណា

...

រូប​ថត​: Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print