សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ តើនយោបាយឈ្នះឈ្នះមានលក្ខណៈពិសេសអ្វីខ្លះ?

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ នៅក្នុងឱកាសអញ្ជើញជាអធិបតី «សម្ពោធសមិទ្ធផលនានាក្នុងតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះនៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ»នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ នៅថ្ងៃទី២៩ ខែធ្នូ គឺជាថ្ងៃគំរប់ខួប ២៦ ឆ្នាំនៃទិវាសន្តិភាពដែលរាជរដ្ឋាភិបាលចេញអនុក្រឹត្យកាលពីឆ្នាំទៅ ហើយឆ្នាំនេះជាឆ្នាំទីមួយដែលយើងចាប់ផ្តើមអបអរសាទរដោយបង្កើតជាថ្ងៃឈប់សម្រាកនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ ដោយកំណត់យកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ជាថ្ងៃបញ្ចប់សង្រ្គាមរ៉ាំរៃនៅកម្ពុជាដោយនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ៖ នយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ដែលបញ្ចប់សង្រ្គាមក្នុងរយៈពេល៥០០ឆ្នាំមានលក្ខណៈពិសេសពីរដែលពីមុនមកមិនដែលមានគឺ៖
ទី១-បញ្ចប់សង្រ្គាមហើយបង្រួបបង្រួមទឹកដី
ទី២-សន្តិភាពនៅបានយូរអង្វែងជាងពេលណាទាំងអស់។
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បញ្ជាក់ថា ៖ ស្មារតីស្នេហាជាតិទាល់តែរួមគ្នាការពារជាតិ រួមគ្នាកសាងសមិទ្ធផលដើម្បីជាតិ មិនមែនដូចក្រុមប្រឆាំងជ្រុលនិយមដែលបំផុសបំផុស ឱ្យដុតប្រទេសហើយអួតខ្លួនថា ស្នេហាជាតិនោះទេ។ ខណៈស្មារតីស្នេហាជាតិរបស់ប្រជាពលរដ្ឋ ដូចជា មូលនិធិកសាងព្រំដែនដែលទទួលបានពីបងប្អូនប្រជាពលរដ្ឋជិត ២៧លានដុល្លារ មានបងប្អូនជនរួមជាតិប្រមាណជិត៧០ម៉ឺនអង្គ/នាក់ វិភាគទានស្ម័គ្រចិត្ត កំពុងយកទៅប្រើប្រាស់ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែនក្នុងខេត្តទិសឦសាន។
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី អំពាវនាវដល់ប្រជាពលរដ្ឋ កុំចូលរួមជាមួយចលនាណាមួយដែលមានចរិតបំផ្លាញក្ដីសុខរបស់ប្រជាពលរដ្ឋ និងបំផ្លាញសន្ដិភាពរបស់ប្រទេសកម្ពុជា ដែលខិតខំកសាងមកយ៉ាងលំបាកពីសង្គ្រាមទម្រាំមានការអភិវឌ្ឍដូចបច្ចុប្បន្ននេះ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print