ស្ត្រីពីរនាក់ម្ដាយកូនត្រូវក្រុមចោរញីឈ្មោលមួយគូឆក់កាបូបស្ពាយបានសម្រេចគេចខ្លួនដោយសុវត្ថិភាព

ចែករំលែក៖

ភ្នំពេញ ៖ ស្ត្រីពីរនាក់ម្តាយកូនត្រូវក្រុមចោរឆក់កាបូបស្ពាយ (សាក់កាដូ) បានសម្រេចហើយជិះគេចខ្លួនដោយសុវត្ថិភាព ហើយក្នុងកាបូបមានប្រាក់ និងសម្ភារមួយចំនួន ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សី ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ជនរងគ្រោះមានឈ្មោះ មុី គន្ធា ភេទស្រី អាយុ៥០ឆ្នាំ មុខរបរគ្រូបង្រៀននៅវិទ្យាល័យពងទឹក ស្នាក់នៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ប្រភពពីស្រ្តីរងគ្រោះបានឲ្យដឹងថា មុនពេលកើហេតុរូបគាត់និងកូនស្រីបានជិះម៉ូតូ១គ្រឿងម៉ាកហុដាសេ១២៥ ពណ៌ខ្មៅ មិនចាំស្លាកលេខឌុបគ្នាក្នុងទិសដៅពីលិចទៅកើតហើយបានដាក់សាក់កាដូនៅរានម៉ូតូពីមុខលុះមកដល់ចំណុចកើតហេតុក៏មានជនសង្ស័យពីរនាក់ក្នុងនោះមានស្រីម្នាក់ជិះពីក្រោយបានជិះម៉ូតូ១គ្រឿងមិនចាំម៉ាកមកធ្វើសកម្មភាពឆក់យកកាបូបស្ពាយ (សាក់កាដូ) ពីជនរងគ្រោះបានហើយក៏ជិះរត់ឡើងលើស្ពានអាកាស៧មករាទិសដៅពីលិចទៅកើតបាត់ស្រមោលតែម្ដង។

ស្រ្តីរងគ្រោះបន្តទៀតថា នៅក្នុងកាបូបដែលក្រុមចោរឆក់យកទៅនោះមានលុយជិត១០០ដុល្លារ លុយខ្មែរជិត២០មុឺនរៀល ទូរស័ព្ទដៃ០២គ្រឿង កាតអេធីអឹម០៣សន្លឹក អត្តសញ្ញាណប័ណ្ណ១សន្លឹក និងឯក្សារមួយចំនួនទៀត។

ក្រោយកើតហេតុជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា ដើម្បីជួយអន្តរាគមន៍

 3 4 1

ដោយ៖ តុង សីហា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print