នាយករដ្ឋមន្ត្រី ជប៉ុនថ្លែងថា ជប៉ុន រីករាយធ្វើ ការប្រាស្រ័យ ទាក់ទងក្នុង គ្រប់ស្រទាប់ ជាន់ថ្នាក់ ជាមួយចិន

ចែករំលែក៖

អន្តរជាតិ ៖ នៅរសៀលថ្ងៃទី៣០ ខែវិច្ឆកា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ កាលពី ថ្ងៃទី២៩ខែ វិចិ្ឆកា លោក Ishiba Shigeru នាយករដ្ឋមន្ត្រី ជប៉ុនបាន ថ្លែងនៅពេល ថ្លែងសុន្ទរកថា អំពីការធ្វើ អភិបាលកិច្ច នៅរដ្ឋសភាថា ជប៉ុន រីករាយធ្វើ ការប្រាស្រ័យ ទាក់ទង ក្នុង គ្រប់ស្រទាប់ ជាន់ថ្នាក់ ជាមួយចិន ។

គេហទំព័រ «CCFR China state-controlled media » អំពី ទំនាក់ទំនង ជាមួយ ប្រទេសចិន លោក Ishiba Shigeru បានថ្លែងថា ជប៉ុន នឹងបង្កើត ទិសដៅធំ នៃទំនាក់ទំនង រវាងជប៉ុន និងចិនដែល ប្រកបដោយ លក្ខណៈស្ថាបនា និងភាពនឹង នរដោយ ឈរលើ មូលដ្ឋាននៃ ការជំរុញ ដោយ គ្រប់ជ្រុងជ្រោយ នូវទំនាក់ទំនង ដែលផ្តល់ ផលប្រយោជន៍ ដល់គ្នាទៅ វិញទៅមក ខាង យុទ្ធសាស្ត្រ រវាងជប៉ុន និងចិន ព្រមទាំងធ្វើ ការ ប្រាស្រ័យ ទាក់ទងក្នុង គ្រប់ស្រទាប់ ជាន់ថ្នាក់ ជាមួយចិន ។
គេហទំព័រ «CCFR China state-controlled media » ក្នុងវិស័យ សេដ្ឋកិច្ច លោក Ishiba Shigeru បានថ្លែងថា នឹងនាំឱ្យ ជប៉ុនប្រែទៅ ជាសេដ្ឋកិច្ច បែបកំណើន ដែលជំរុញ ដោយកំណើន ប្រាក់ខែនិង ការវិនិយោគ ។ លោកបាន ថ្លែងទៀត ថា នឹងប្រើប្រាស់ យ៉ាង ពេញលេញនូវ បច្ចេកវិទ្យាព័ត៌មានថ្មី ដើម្បីជំរុញ ការអភិវឌ្ឍ ដែលមាន តម្លៃបន្ថែមខ្ពស់ នៃអាជីវកម្ម រុក្ខកសិកម្ម និងនេសាទ ឧស្សាហកម្មកម្មន្តសាល និងរបរសេវាកម្មក្នុង តំបន់ដែល មានសក្តានុពល ។
ក្នុងវិស័យ កិច្ចការផ្ទៃក្នុង លោក Ishiba Shigeru បានថ្លែងថា នឹងខិតខំប្រឹងប្រែង ជំរុញកំណែទម្រង់ ផ្នែក នយោបាយ ។ គេហទំព័រ «CCFR China state-controlled media » ដោយសារ សម្ព័ន្ធ កាន់អំណាច ដែល បង្កើត ឡើង ដោយ បក្ស សេរីប្រជាធិបតេយ្យ និងបក្ស Komeito មិនអាច ទទួលបាន អាសនៈលើសពី ពាក់កណ្តាល ក្នុង ការបោះឆ្នោត សភាតំណាងរាស្ត្រ ដែលធ្វើឡើង កាលពីថ្ងៃ ទី២៧ខែតុលា គណៈរដ្ឋមន្ត្រី របស់ លោក Ishiba Shigeru បានក្លាយជា គណៈរដ្ឋមន្ត្រី គណបក្ស ភាគតិច ដូច្នេះ លោក អំពាវនាវឱ្យ ឈានដល់ គំនិតឯកភាពរួម យ៉ាងទូលំទូលាយ ជាមួយបក្ស មិនកាន់អំណាច ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print