Update : ទីបំផុតជនសង្ស័យឆក់ត្រី០៥នាក់ បានប្រគល់ឧបករណ៍ខុសច្បាប់ជូនសមត្ថកិច្ច

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ ជនសង្ស័យជាមុខសញ្ញាលួចឆក់ត្រីក្នុងកន្លែងអភិរក្សមេត្រីពូជចំនួន០៥នាក់ បានព្រមប្រគល់ឧបករណ៍ឆក់ត្រីខុសច្បាប់ជូនសមត្ថកិច្ច នគរបាលប៉ុស្ដិ៍នគរបាលរដ្ឋបាលត្នោតជុំដើម្បីរក្សាទុក និងធ្វើការអប់រំកិច្ចសន្យាលាយលក្ខណ៍ជាអក្សរត្រឹមត្រូវ ថ្ងៃមុខពុំករណីបែបនេះជាដាច់ខាត នេះបើតាមការបញ្ជាក់ពីសមត្ថកិច្ចនគរបាលប៉ុស្ដិ៍រដ្ឋបាលត្នោតជុំ នាល្ងាចថ្ងៃសៅរ៍ ១៥រោច ខែកត្ដិក ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ ។

 ប្រភពព័ត៌មានពីមន្រ្តីនគរបាលប៉ុស្តិ៍ បានឲ្យដឹងទៀតថា ជនសង្ស័យជាមុខសញ្ញាខាងលើ ត្រូវបានមន្ត្រីសហគមន៍នេសាទដងទឹកលាច និងកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលត្នោតជុំ សហការចុះត្រួតពិនិត្យ ទប់ស្កាត់ និងបង្រ្កាប ជាក់ស្ដែងឃើញម៉ូតូចំនួន០៥គ្រឿង និងមានឧបករណ៍ចាប់ត្រី ឆក់ត្រី(សំឡាញ់ និងអាគុយ ដុំ និងដងឆក់)ត្រង់ចំណុចបឹងតាគោះ ស្ថិតនៅភូមិបឹងវាល ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ 

 ប្រភពពីមន្រ្តីនគរបាលប៉ុស្តិ៍ដដែលបញ្ជាក់ទៀតថា ក្រោយមកកម្លាំងស្រាវជ្រាវរកឃើញជនសង្ស័យចំនួន០៥នាក់ ដោយទី-១ ឈ្មោះ លីវ រឹម ភេទប្រុស អាយុ ៤៤ឆ្នាំ ជនជាតិខ្មែរ ទី-២ ឈ្មោះ ឡយ សុជាតិ ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ ទី-៣ ឈ្មោះ ស៊ុន សាក់ ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ ទី-៤ ឈ្មោះ លាប សេង ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ និងទី-៥ ឈ្មោះ ពេជ ខ្លា ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ  បច្ចុប្បន្ន អ្នកទាំងចំនួន០៥នាក់ មានទីលំនៅ ភូមិបឹងវាល ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

 ប្រភពព័ត៌មានបញ្ជាក់បន្ថែមថា បច្ចុប្បន្ន ជនសង្ស័យ បានប្រគល់ទទួលដុំឆក់ត្រី(អាំងទ័រ)ជូនមន្រ្តីនគរបាលប៉ុស្ដិ៍រដ្ឋបាលត្នោតជុំរក្សាទុកបណ្ដោះអាសន្ន ចំណែកជនសង្ស័យ និងម៉ូតូបានប្រគល់ជូនជនសង្ស័យរៀងៗខ្លួន ដោយធ្វើកិច្ចសន្យាលាយលក្ខណ៍ជាអក្សរត្រឹមត្រូវ ពុំមានលើកក្រោយៗជាដាច់ខាត ៕ ដោយៈ ប៉ឹម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print