ខេត្តសៀមរាប ៖ នៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ នេះ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកស្រី កែ សួនសុភី សសុខា បានអញ្ជើញចូលរួមកម្មវិធីរត់ប្រណាំងអន្តរជាតិ ពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្ត លើកទី២៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលមានការចូលរួមពីប្រជាពលរដ្ឋកម្ពុជា និងបរទេស ប្រមាណ ១៤ ០០០នាក់ មកពី ៨៧ប្រទេស នៅបរិវេណមុខប្រាសាទអង្គរវត្ត ក្នុងទឹកដីខេត្តសៀមរាប។
សូមបញ្ជាក់ថា កម្មវិធីរត់ពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិអង្គរវត្ត លើកទី២៩ រៀបចំឡើងក្នុងគោលបំណង ដើម្បីគាំទ្រទៅដល់សកម្មភាពមនុស្សធម៌ជួយដល់កុមារកម្ពុជា ប្រជាជនមានការលំបាក និងជនពិការភាពជាពិសេសជនរងគ្រោះដោយសារគ្រាប់មីន៕
...
ដោយ ៖ សិលា