លោក ស៊ាន បូរ៉ាត់ និង លោក ស ថាវី ត្រូវបានតុលាការខេត្តសៀមរាប កោះហៅឲ្យចូលឆ្លើយបំភ្លឺ ក្នុងនាមសាក្សី ពាក់ព័ន្ធសំណុំរឿងក្រុមហ៊ុនរបស់អតីតឧកញ៉ា ឡេង ចាន់ណា

ចែករំលែក៖

ខេត្តសៀមរាប ៖ លោក ស៊ាន បូរ៉ាត់ និង លោក ស ថាវី ត្រូវបានតុលាការខេត្តសៀមរាប កោះហៅឲ្យចូលឆ្លើយបំភ្លឺ ពាក់ព័ន្ធសំណុំរឿងក្រុមហ៊ុនរបស់អតីតឧកញ៉ា ឡេង ចាន់ណា។

ការកោះហៅនេះ ត្រូវបានប្រភពព័ត៌មានទម្លាយថា ធ្វើឡើងតាមសំណើរបស់មេធាវីរាជរដ្ឋាភិបាល ដែលកំពុងទទួលជួយការពារក្តីជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះ ពាក់ព័ន្ធក្រុមហ៊ុនរបស់អតីតឧកញ៉ា ឡេង ចាន់ណា។
បើយោងតាមដីកាកោះ របស់ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តសៀមរាប លី ស៊ីវទាន និងអមដោយលោក អឿន សំអាត ជាក្រឡាបញ្ជីនៃសាលាដំបូងខេត្តសៀមរាប
បានអញ្ជើញឈ្មោះ ស៊ាន បូរ៉ាត ភេទប្រុស កើតថ្ងៃទី១១ ខែមេសា ឆ្នាំ១៩៧០ ជនជាតិខ្មែរ សញ្ជាតិខ្មែរ កាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរលេខ ០១០២០០៣៤៧ (០១) ទីលំនៅបច្ចុប្បន្នស្ថិតនៅផ្ទះលេខ ១៤៣២០ ផ្លូវ៩៩ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ជាសាក្សី ។

ឲ្យចូលមកកាន់សាលាដំបូងខេត្តសៀមរាប នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ០៨ និង៣០នាទី ព្រឹក នៅបន្ទប់លេខ (ខ.១២) ។
ដើម្បីចូលមក ឆ្លើយបំភ្លឺ ពីដំណើររឿង ឆបោកមានស្ថានទម្ងន់ទោស ជាក្រុមមានការចាត់តាំង ប្រព្រឹត្តនៅភូមិតាវៀន សង្កាត់ សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប កាលពីអំឡុងឆ្នាំ២០២២ បទល្មើសព្រហ្មទណ្ឌមានចែងឲ្យផ្តន្ទាទោស តាមបញ្ញត្តិមាត្រា៣៧៧ និងមាត្រា៣៨០ កថាខណ្ឌ១ ចំណុច៥ នៃក្រមព្រហ្មទណ្ឌ និងពីបទ សម្អាតប្រាក់ ប្រព្រឹត្តនៅខេត្តសៀមរាប និងទីតាំងផ្សេងទៀតក្នុងព្រះរាជាណាចក្រកម្ពុជា កាលពីអំឡុងឆ្នាំ២០១៨ រហូត ដល់បច្ចុប្បន្ន បទល្មើសព្រហ្មទណ្ឌមានចែងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៣៨ នៃច្បាប់ស្តីពីការប្រឆាំងការ សំអាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងពីបទ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន ប្រព្រឹត្តនៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ បទល្មើសព្រហ្មទណ្ឌមានចែងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា២៣១ នៃច្បាប់ស្តីពីឧបករណ៍ដែលអាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់ ។

សាមីខ្លួនត្រូវអញ្ជើញតាមដីកាកោះនេះឲ្យទាន់ពេលវេលា និងយកលិខិតផ្សេងៗដែលទាក់ទងទៅនឹង រឿងខាងលើមកជាមួយផង ប្រសិនបើមាន ។
បើលោក ស ថាវី ត្រូវបានតុលាការខេត្តសៀមរាប កោះហៅឲ្យចូលឆ្លើយបំភ្លឺ ពាក់ព័ន្ធសំណុំរឿងក្រុមហ៊ុនរបស់អតីតឧកញ៉ា ឡេង ចាន់ណា ដូចគ្នាក្នុងនាមសាក្សី ៕

ដោយ : ស តារា

...

 

ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print